Idol អត់ចាស់ ចាស់តែហ្វេន! Jungkook លេងស្ទាយ៍សក់ថ្មី មើលទៅនៅក្មេងដូចឆ្នាំ២០១៦

//s9.kh1.co/bf/bf755b77007927d841e1b2ab05c264bc67224e75.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Jungkook សមាជិកក្រុម BTS បានថយអាយុត្រលប់ទៅថ្ងៃដែលលោកចេញបទ Fire កាន់ពីឆ្នាំ ២០១៦ ដោយសារម៉ូតសក់ថ្មី

កូរ៉េខាងត្បូង ៖ ថ្មីៗនេះក្រុម BTS បានធ្វើការផ្សាយបន្តផ្ទាល់មួយ ដែលពួកគេបាននិយាយជាមួយអ្នកគាំទ្រ ហើយក៏បានផ្តល់ព័ត៌មានថ្មីៗ អំពីអ្វីដែលពួកគេកំពុងធ្វើនាពេលខាងមុខនេះ ខណៈពេលដែល ARMY ក៏បានអរគុណចំពោះការយកចិត្តទុកដាក់របស់ពួកគេ ចំពោះអ្នកគាំទ្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រ និងមនុស្សជាច្រើនចាប់អារម្មណ៍ គឺម៉ូតសក់ថ្មីរបស់ Jungkook តែម្តង ដោយសារលោកមិនបានធ្វើម៉ូដសក់នេះ អស់ពេលជាយូរមកហើយ ដែលកាលពីមុនតារាប្រុសរូបនេះ ធ្លាប់បានធ្វើម៉ូតសក់មួយនេះម្តង កាលពីលោកមានអាយុ ២០ ឆ្នាំ​ កំឡុងពេលដែលក្រុម BTS ចេញបទ «Fire» ដំបូងៗ។

ក្រោយអ្នកគាំទ្រ បានមើលឃើញ និងរំលឹកអំពីម៉ូតសក់មួយនេះរួចមក ធ្វើឲ្យមនុស្សជាច្រើនដឹងថា តារាប្រុសរូបនេះនៅតែមានសម្រស់ស្រស់សង្ហារ និងក្មេងវ័យដូចកាលលោកអាយុ ២០ មិនចាស់ទៅណាសោះ៕

សូមទស្សនារូបភាពខាងក្រោម ៖

Jungkook កាលពីឆ្នាំ ២០១៦
Jungkook កាលពីឆ្នាំ ២០១៦
Jungkook កាលពីឆ្នាំ ២០១៦
Jungkook កាលពីឆ្នាំ ២០១៦
Jungkook កាលពីឆ្នាំ ២០១៦
Jungkook កាលពីឆ្នាំ ២០១៦
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១
Jungkook ក្នុងឆ្នាំ ២០២១

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T