ភ្នំពេញ៖ តារាចម្រៀងបែបប្រពៃណី សុន ស្រីពេជ្រ ជារឿយៗតែងតែស្លៀកសម្លៀកបំពាក់ បែបសាមញ្ញៗ រហូតដល់មានតារាចម្រៀងថ្មី ផ្លែផ្កាឲ្យនាងថា ស្លៀកពាក់ស្រែៗ ។ បន្ទាប់ពីរងសម្ដីផ្លែផ្កា ពីតារាចម្រៀងគ្មានសុជីវធម៌នោះមក នាងបានលេងខ្លួនយ៉ាងស្រស់ស្អាត ជាមួយរ៉ូបបែបយុវវ័យ ដែលមើលទៅនាងក្មេងស្អាត មិនចាញ់តារាស្រករក្រោយ ដែលធ្លាប់បោះពាក្យសម្ដីមើលងាយនាងឡើយ។

សុន ស្រីពេជ្រ ទើបតែបានបង្ហាញខ្លួន ក្នុងការប្រគំតន្រី្ត របស់សស្ថានីយទូរទស្សន៍មួយ ដែលនាងលេងខ្លួនជាមួយរ៉ូប យ៉ាងស្រស់ស្អាត មានទាំងភាពសិចស៊ី តិចតួចទៅជាមួយផងដែរ ។ ច្រៀងមិនទាន់បានចប់ពាក់កណ្ដាលបទផង ទូរស័ព្ទរបស់បងស្រីនាង បានរោទិ៍ ដែលជាលេខទូរស័ព្ទ របស់ឪពុកនាងបានព្រលះបងស្រីនាង មួយរយៗថា "មើល..ប្អូន(ស្រីពេជ្រ) ច្រៀងអត់រៀបខោអាវ ឲ្យប្អូនស្លៀកទេអី..? ឲ្យមកមើលប្អូនម៉េច បានមិនមើលប្អូន ប្អូនស្លៀកចឹងៗ..?" ។

ភ្លាមៗនោះ ស្រាប់តែបងស្រី សុន ស្រីពេជ្រ ទំលាក់ទឹកមុខរួចតបវិញថា "ចាសពុក.. ដោយសារមានបទញាក់ ទើបគ្នាស្លៀក ជាយុវវ័យហ្នឹងណា.. បើបទស្លូតសុទ្ធ ក៏មិនស្លៀកបែបនេះដែរណាពុក...!"។ ដោយឮសម្ដីតបបែបនេះ ពុកនាងក៏បិទទូរស័ព្ទទៅវិញ ។

បងស្រីនាង សុន ស្រីពេជ្រ បានប្រាប់ LookingTODAY ថា "តាមពិតទៅអូន...! ពុក (តាសង់ស៊ីស) គាត់បុរាណណាស់ ស្លៀកអីផ្ដេសផ្ដាសមិនបានទេ ថ្ងៃមុនគ្រាន់តែ អាពេជ្រ ទៅខួបគេហើយស្លៀករាងខ្លីបន្តិចសោះ គាត់សួរថាអត់មានអីស្លៀកទេអី..? ។ ហើយបើមិនស្ដាប់ គឺមិនខ្ចីនិយាយរកតែម្ដង តែអាពេជ្រ គ្នាក្មេងក៏ចង់ស្អាតដែរ តែធ្វើម៉េចមិនហ៊ានជំទាស់ចិត្តពុក ចង់អ្នកណាថា ស្រែថាចំការអី..ក៏ថាទៅ..!"។

ចំណែកតារាសិល្បៈផ្សេងៗ នៅក្រោយវេទិការតន្រ្តី ក៏មានការភ្ញាក់ផ្អើលមិនតិចដែរ នៅពេលនាង សុន ស្រីពេជ្រ អាយុ២០ជាងទៅហើយ បែរជារឹតបន្តឹងការស្លៀកពាក់ ដូចជំនាន់បុរាណ តែតារាកំប្លែកជើងចាស់ដ៏ល្បី អ្នកស្រី នួន សារី ហៅ យាយយ៉យ បានសរសើរថា អីយ៉ាស..! អាពេជ្រ ចេះស្លៀករ៉ូបខ្លីអីណា ស្អាតបស់វាដែរតើ...។ ស្លៀកចឹងៗខ្លះទៅ កុំឲ្យវាចាស់ជាងវ័យពេក..!៕









ដោយ៖ Looking TODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ