មានដឹងអត់? កីឡាកររូបណា រកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមការប្រកួតទី៣ នៅ UCL រដូវកាលនេះ

//s9.kh1.co/ca/caaeb122d3cf8abb2902ad6d164d2b57af90baa6.jpg
កីទ្បា

 ២១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កីឡាករណារកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមការប្រកួតទី៣ នៅ UCL ?

អឺរ៉ុប៖ ខ្សែប្រយុទ្ធរបស់ក្រុម​ Ajax កីឡាករ Sebastien Haller ជាអ្នករកគ្រាប់បានច្រើនជាងគេ នៅក្នុងក្របខណ្ឌ Champions League រដូវកាលនេះ គឺចំនួន៦គ្រាប់ ដោយគិតត្រឹមការប្រកួតទី៣ ក្នុងវគ្គសន្សំពិន្ទុតាមពូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈ Robert Lewandowski របស់ Bayern Munich និង Mohamed Salah របស់ Liverpool កំពុងតាមពីក្រោយ មាន៥គ្រោប់ដូចគ្នា។

កីឡាករ Sebastien Haller
កីឡាករ Sebastien Haller

ខាងក្រោយនេះ ជាឈ្មោះកីឡាករ ដែលរកគ្រាប់បាល់បានច្រើន នៅក្នុងក្របខណ្ឌ Champions League រដូវកាល ២០២១-២០២២៖

- ៦គ្រាប់ រកបានដោយ: Sebastien Haller (Ajax)

- ៥គ្រាប់ រកបានដោយ: Mohamed Salah (Liverpool) និង Robert Lewandowski (Bayern Munich)

- ៤គ្រាប់ រកបានដោយ: Christopher Nkunku (RB Leipzig)

-​ ៣គ្រាប់ រកបានដោយ: Leroy Sane (Bayern Munich), Hans Vanaken (Club Brugge), Riyad Mahrez (Manchester City), Lionel Messi (PSG), Antoine Griezmann (Atletico Madrid), Karim Adeyemi (Salzburg) និង Cristiano Ronaldo (Manchester United)

- ២គ្រាប់ រកបានដោយ: Karim Benzema (Real Madrid), Steven Berghuis (Ajax), Vinicius Junior (Real Madrid), Ivan Rakitic (Sevilla), Roberto Firmino (Liverpool), Rodrygo (Real Madrid), Joao Cancelo (Manchester City) និង Paulinho (Sporting Lisbon)។

Haaland 
Haaland 

គួររម្លឹកថា ក្នុងក្របខណ្ឌ Champions League រដូវកាលមុន ២០២០-២០២១ ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុត គឺចំនួន១០គ្រាប់៕

ប្រភពdailypost

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T