បែកពី​ ហ្វាហ្វា​ ហេីយ? ​ ហ្វេនៗ​​ភ្ញាក់ផ្អើល​ពេលឃេីញ​ នាយចឺម​ ទម្លាយពាក្យពេចន៍ផ្អែមល្ហែមដាក់នារីម្នាក់នេះ

//s9.kh1.co/81/81f030cb25e5ba618f86649caa3d4415487aa4d9.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មើលទៅ Idol កំពុងទាក់ទងនារីម្នាក់នេះឬយ៉ាងណា? ព្រោះមើលទៅសកម្មភាពអ្នកទាំងពីរនាក់ ស្និទ្ធស្នាលគ្នាមែនទែន ហាក់ដូចជាមិនមែនគ្រាន់តែសម្ដែងក្នុង MV ចម្រៀងនោះទេ។

តារាកម្សាន្ត៖ មួយរយៈចុងក្រោយនេះ ហ្វេនៗដែលនិយមចូលចិត្ត និងគាំទ្រតារាចម្រៀង នាយចឺម​ កំពុងដាក់ការសង្ស័យជាច្រើន អំពីទំនាក់ទំនងស្នេហារបស់លោកជាមួយតារាសម្ដែងកញ្ញា ហ្វាហ្វា ព្រោះតែគេសង្កេតឃើញអ្នកពីរហាក់លែងមានសកម្មភាពជាមួយគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ ដោយគ្រប់គ្នាកំពុងឆ្ងល់ ថាពួកគេចែកផ្លូវគ្នាឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះដែរ ស្រាប់តែពេលថ្មីៗនេះ តារាចម្រៀងម្ចាស់បទ «អារហាម» រូបនេះ បង្ហាញភាពស្និទ្ធស្នាលជាមួយនារីម្នាក់ ដោយជារឿយៗពួកគេតែងតែទៅណាមកណាជាមួយគ្នាជាញឹកញាប់ធ្វើឲ្យគ្រប់គ្នាមិនសង្ស័យមិនបាននោះឡើយ។

ជាពិសេស កាលពីពេលថ្មីៗនេះទៀតសោត នាយចឺម​ ក៏បានបង្ហោះសារបញ្ចេញពាក្យពេចន៍ក្នុងប្រយោគយ៉ាងវែងអន្លាយអមនឹងរូបភាពលោកនិងនារីម្នាក់នោះ អានហើយស្ទើរចង់លើសជាតិស្ករ។ ក្នុងនោះ នាយចឺម បានរៀបរាប់ថា៖ 

មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគង់តែដឹងការពិត…

ពាក្យពេចន៍នាយចឺម

យ៉ាងណាមិញ ក្រោយឃើញបែបនេះ ជឿជាក់ថាហ្វេនៗរបស់តារាចម្រៀងរូបនេះ ពិតជាពេញចិត្តខ្លាំង ហើយពួកគេក៏អាចនឹងគិត Idol ពីរនាក់នេះកំពុងទាក់ទងជាគូស្នេហ៍គ្នាមែនទែន ហាក់ដូចជាមិនមែនគ្រាន់តែសម្ដែងក្នុង MV ចម្រៀងនោះទេ ព្រោះសុទ្ធតែបង្ហោះរូបជាមួយគ្នាប្រើពាក្យពេចន៍អូនបងផ្អែមល្ហែមបែបនេះនោះ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
នាយចឺម
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T