ផ្ទុះសាជាថ្មី រឿងរ៉ាវពីក្រោយ នារីឥណ្ឌូណេស៊ីរូបនេះ លែងស្គាល់ខ្លួនឯងថាជាអ្នកណា ព្រោះតែស្នេហា (មានវីដេអូ)

//s9.kh1.co/db/dbee1832580aa26998e7da3096759f520ae7b2e1.jpg
សង្គម

 ២១-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នាងបានខូចចិត្តរឿងស្នេហាកាលពី៤ឆ្នាំ ក្រោយពីមិត្តប្រុសដែលនាងស្រលាញ់ជាខ្លាំងក្បត់ចិត្តរបស់នាង

ឥណ្ឌូណេស៊ី៖ កាលពីថ្មីៗនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Tik Tok បានផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពី វីដេអូមួយដែលបង្ហាញឲ្យឃើញពីនារីម្នាក់ ហាក់មានសភាពប្រក្រតី និងគិតតែពីញញឹមញញែម បូករួមទាំងធ្វើកាយវិកាចុះឡើង ដែលមើលទៅដូចជាមនុស្សវិកលចរិតអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះវីដេអូនេះដែរ ត្រូវបានថតឡើង និងបង្ហោះចែកចាយតាំងពីខែកក្កដា ឆ្នាំ២០២១មកម៉្លេះ ហើយរឿងរ៉ាវទាក់ទងនឹងនារីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរ និងក្ដុកក្ដួលជាខ្លាំងផងដែរ។

យ៉ាងណាមិញ តាមពិតទៅ នារីរូបនេះមានឈ្មោះថា Rina អាយុ២០ឆ្នាំ និងមកពីតំបន់ Ponorogo Regency នៃកោះជ្វាខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ ហើយនាងបានខូចចិត្តរឿងស្នេហាកាលពី៤ឆ្នាំ ក្រោយពីមិត្តប្រុសដែលនាងស្រលាញ់ជាខ្លាំងក្បត់ចិត្តរបស់នាង រហូតដល់ការឈឺចាប់បានប្រែទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងតានតឹងក្នុងចិត្តយ៉ាងខ្លាំង។ លុះមកដល់ថ្ងៃមួយ នាងបានដួលសន្លប់ ហើយនៅពេលក្រោកឡើងវិញ ក៏ស្រាប់តែសភាពមិនដូចមុន និងលែងស្គាល់ខ្លួនឯងជាអ្នកណាតែម្ដង។ ទន្ទឹមនឹងនេះដែរ ឪពុកម្ដាយបានបង្ខំចិត្តដាក់នាងឲ្យនៅតែក្នុងបន្ទប់ និងចាក់សោជាប់ជានិច្ច ចៀសវាងនាងរត់ចេញពីផ្ទះ។ ហើយបើទោះជាក្រុមគ្រួសារព្យាយាមនាំទៅព្យាបាលយ៉ាងណាក៏ដោយ ក៏មិនបានផលឡើយ។

តួយ៉ាង នៅក្នុងវីដេអូក៏បង្ហាញឲ្យឃើញដែរថា ខាងរដ្ឋាភិបាលក្នុងតំបន់បានរៀបចំឲ្យនាង Rina ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ RSUD ដែលនាងត្រូវបានគេគ្រា និងយំឱបលាស្ត្រីជាម្ដាយផងដែរ។ ហើយមកទល់ពេលនេះ សភាពនៃជំងឺរបស់នាងទៅជាយ៉ាងណា មិនទាន់មានប្រភពសារព័ត៌មានណាមួយបញ្ជាក់បន្ថែមឡើយ៕

ប្រភព: sewarta

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T