Adele កាន់តែល្អូកល្អើនជាមួយគូស្នេហ៍ ក្រោយបើកបង្ហាញរូបភាពគូជាលើកដំបូងនៅលើបណ្ដាញសង្គម

//s9.kh1.co/d2/d2ba7c148747d4d99eb0d58afec6e4bafe0d81ba.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀងស្រី Adele បានបង្ហាញខ្លួនជាមួយនឹងគូស្នេហ៍ យ៉ាងល្អូកល្អើន អង្គុយមើលបាល់បោះជាមួយគ្នាយ៉ាងរីករាយ ក្រោយពីបើកបង្ហាញទំនាក់ទំនងជាសាធារណៈ

បរទេស៖ បន្ទាប់ពីជាប់រវល់ នៅក្នុងការផ្សព្វផ្សាយបទចម្រៀងថ្មី តារាចម្រៀងស្រី Adele ត្រូវគេចាប់យករូបភាព ខណៈដែលបានចំណាយពេលជាមួយគូស្នេហ៍របស់ខ្លួន លោក Rich Paul នៅឯទីលានបាល់ទាត់ ក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ក៏បានតុបតែងខ្លួន ពាក់ឈុតស្បែក និងអាវយឺត ខណៈពេលកំពុងមើលបាល់បោះ ជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត យ៉ាងសប្បាយរីករាយ ថែមទៀត ហើយនេះគឺជាលើកទី ២ ដែល Adele បានរួមដំណើរជាមួយមិត្តប្រុស របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ដែលមានមនុស្សច្រើនកុះករ បែបនេះ។

គួររំលឹកផងដែរថា កាលពីលើកទីមួយ ដែលគូស្នេហ៍អ្នកទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នា នៅព្រឹត្តិការណ៍ការប្រកួតកាលពីខែកក្កដាកន្លងទៅនេះ នាងមិនទាន់បានបង្ហាញទំនាក់ទំនងជាសាធារណៈនោះទេ។ ប៉ុន្តែពេលនេះ Adele  កាន់តែមើលទៅមានអារម្មណ៍ធូរស្បើយ និងរីករាយយ៉ាងខ្លាំង ជាមួយគូស្នេហ៍របស់ខ្លួន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Adele
Adele
Adele
Adele
Adele
Adele
Adele
Adele
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍
Adele និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T