យល់ស្របអត់? Crouch ថាគ្រូបង្វឹករូបនេះត្រូវគេរិះគ.ន់ច្រើនព្រោះមិនមានបទពិសោធន៍ដឹកនាំក្លិបធំៗ

//s9.kh1.co/fe/fefc7469a95157e66ca74cc3aaa45919ddf5efd6.jpg
កីទ្បា

 ២១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Crouch បង្ហើបពីមូលហេតុដែលគ្រូបង្វឹករូបនេះទទួលរងពាក្យរិះគន់ច្រើន

អង់គ្លេស៖ លោក Peter Crouch គិតថា លោកគ្រូបង្វឹក Ole Gunnar Solskjaer ត្រូវអ្នកគាំទ្របិសាចក្រហម Manchester United រិះគន់ខ្លាំងក៏ព្រោះតែលោកមិនមានបទពិសោធន៍ដឹកនាំក្លិបល្បីៗដូចលោក Thomas Tuchel, Pep Guardiola និង Jurgen Klopp

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Pep Guardiola ,Thomas Tuchel និង Jurgen Klopp
លោកគ្រូបង្វឹក Pep Guardiola ,Thomas Tuchel និង Jurgen Klopp

បើទោះបីជាលោកបានដឹកនាំឲ្យ Man United យកឈ្នះ Atlatanta ៣ ទល់នឹង២ ក្នុងក្របខណ្ឌ Champions League កាលពីយប់ថ្ងៃទី២១ខែតុលាកន្លងទៅនេះក៏ដោយ ក៏លោកនៅតែរងសំពាធនិងការរិះគន់ ដោយសារព័ត៌មានមួយចំនួនបានចុះផ្សាយថាលោកអាចនឹងត្រូវគេបញ្ចប់តំណែងនាពេលឆាប់ៗព្រោះលោកបានដឹកនាំក្រុមឲ្យចាញ់ដល់ទៅ៤ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ដូច្នេះលោក Crouch គិតថា Solskjaer ទទួលបានការរិះគន់ឥតល្ហែរាល់ពេលដែលក្រុមចាញ់ការប្រកួតក៏ដោយសារតែអ្នកគាំទ្រ Man UTD យកលោកទៅប្រៀបធៀបនឹងគ្រូបង្វឹករបស់ក្លិប Man City, Chelsea និង Liverpool ដែលគ្រូបង្វឹកទាំងបីរូបនេះសុទ្ធតែធ្លាក់ដឹកនាំក្លិបធំៗដូចជា Barcelona, PSG និង Borussia Dortmund ជាដើម។

លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

លោក Crouch បានថ្លែងប្រាប់ BT Sport ថា៖

បញ្ហារបស់ Ole គឺ Thomas Tuchel, Pep Guardiola និង Jurgen klopp ។ អ្នកគាំទ្ររបស់ Manchester United មើលគម្រូតាមគ្រូបង្វឹកទាំងបីនាក់នោះដូចជា តើពួកគេលើកពានបានប៉ុន្មាន ក៏ដូចជាប្រវត្តិនៃការដឹកនាំកន្លងមកថាឈ្នះបានពានអ្វីខ្លះ។ Ole ធ្លាប់ដឹកនាំក្លិបដូចជា Cardiff និង Molde និងមិនមានបទពិសោធន៍ដឹកនាំស្មើគ្រូបង្វឹកបីរូបទៀតទេ។ នៅពេលដែលក្រុមចាញ់ឬធ្លាក់ទម្រង់លេងម្ដងៗ គឺពួកគេតែងតែនិយាយពីលោកថាលោកបានការងារជាគ្រូបង្វឹកក្លិបនេះដោយរបៀបណា បន្ទាប់មកពួកគេក៏មានភាពច្រណែនទៅនឹងក្រុមទាំងបីដែលចាត់ទុកថាជាក្រុមល្អបំផុតក្នុងលីគ។ United មានក្រុមមួយដែលអាចប្រជែងជាមួយក្រុមទាំងបីនោះបាន តែពួកគេបែរជាធ្វើមិនបាន តើអ្នកគិតថាមូលហេតុមកពីអ្វី? ដូច្នេះហើយទើបពួកគេនាំគ្នាទៅវាយប្រហារគ្រូបង្វឹក។

លោក Peter Crouch
លោក Peter Crouch
លោក Peter Crouch

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T