រឹកពារតារានិករនីមួយៗ នៅពេលពួកគេ លួចស្អប់អ្នក!

//s9.kh1.co/31/31a702dc0864dedb8f8dfe7ffeb862b0547f3366.jpeg
យុវវ័យ

 ២២-តុលា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

មកដឹងពីវិធីស្អប់ដោយសម្ងាត់របស់តារានិករនីមួយៗ ចំពោះអ្នកខាងក្រោមនេះ!

យល់ដឹង៖ គ្រប់តារានិករទាំងអស់សុទ្ធតែមានចរិតផ្ទាល់ខ្លួន ហើយនេះគឺជាអ្វីដែលធ្វើឲ្យ ពួកគេមានវិធីផ្សេងៗគ្នា នៅពេលដែលមិនចូលចិត្ត ឬស្អប់នរណាម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអំពី រឹកពាររបស់តារានិករនីមួយៗ នៅពេលដែលពួកគេលួចស្អប់អ្នក ៖

♈️ Aries (Mar 21 – Apr 19)

អ្នកពិតជាមិនប្រាកដអំពី របៀបដែលអ្នកនឹងប្រព្រឹត្តចំពោះមុខមនុស្សដែលអ្នកស្អប់នោះទេ ដូច្នេះអ្នកព្យាយាមជៀសវាង ការនៅក្បែរពួកគេ។ 

ប៉ុន្តែអ្នកក៏ស្រលាញ់ជីវិតសង្គមរបស់អ្នកដែរ ហើយអ្នកមិនមែនជា មនុស្សដែលនឹងអនុញ្ញាតឲ្យជីវិតសង្គមរបស់ខ្លួនឯង រងទុក្ខដោយសារមនុស្សម្នាក់ឡើយ។ 

អ្នកធ្វើយ៉ាងណា ឲ្យមានភាពជិតស្និទ្ធតិចបំផុត និងជៀសមិនឲ្យជួប មនុស្សដែលអ្នកស្អប់ តែម្ដង។

♉️ Taurus (Apr 20 – May 20)

អ្នកមិនជឿជាក់លើខ្លួនឯងថា មិនមានអារម្មណ៍អ្វី នៅចំពោះមុខមនុស្សដែលអ្នកស្អប់នោះទេ ដូច្នេះអ្នកត្រូវដើរតាមផ្លូវណា ដែលមិនអាចជួបពួកគេ ឬយ៉ាងហោច អ្នកអាចមិនអើពើនឹងពួកគេ បានដោយបើកចំហ។ 

ជាធម្មតា អ្នកមិនស្អប់មនុស្សដោយងាយទេ ដូច្នេះប្រសិនបើមានមនុស្សម្នាក់ ដែលអ្នកពិតជាស្អប់ នោះវានឹងកើតឡើងបន្ទាប់ពីអ្នក បានព្យាយាមគ្រប់វិធី ដើម្បីធ្វើឲ្យមិត្តភាពប្រសើរឡើងជាមួយពួកគេ រួចរាល់ហើយ។

♊️ Gemini (May 21 – Jun 20)

ប្រសិនបើអ្នកស្អប់នរណាម្នាក់ អ្នកនឹងធ្វើឲ្យប្រាកដចិត្តថា អ្នកបានហៅពួកគេ ចេញតាមគ្រប់ឱកាសទាំងអស់ ហើយអ្នកនឹងមិនស្ទាក់ស្ទើរ ក្នុងការប្រើបណ្តាញសង្គម ដើម្បីបំបាក់មុខ និងសើចចំអកឲ្យពួកគេឡើយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកមានអារម្មណ៍ថា អារម្មណ៍របស់អ្នក មានមនោសញ្ចេតនាពេក ហើយភាគច្រើន អ្នកតែងតែខំរក្សាវាទុក ដោយខ្លួនឯង។ ប្រសិនបើអ្នកនៅក្បែរមនុស្សដែលអ្នកស្អប់ អ្នកនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីមិនមានប្រតិកម្មចំពោះពួកគេ ហើយសង្ឃឹមថាអ្នក អាចចេញពីកន្លែងនោះ បានយ៉ាងឆាប់រហ័ស។ 

ប្រសិនបើអ្នកស្អប់នរណាម្នាក់ អ្នកគ្រាន់តែដកខ្លួន ហើយដើរចេញពីមនុស្សនោះ ជាជាងធ្វើឲ្យខ្លួនអ្នក ឈ្លោះប្រកែកក្នុងចិត្ត ដោយមិនចាំបាច់។

♌️ Leo (Jul 23 – Aug 22)

អ្នកជាម្ចាស់ការស្អប់ខ្ពើមរបស់អ្នក ហើយអាចមានប្រតិកម្មអាក្រក់ ជាមួយមនុស្សដែលអ្នកស្អប់។ 

អ្នកដឹងថាវាជារឿងល្អ បើអាច Fake Smile ដាក់ពួកគេ ប៉ុន្តែអ្នកគ្មានរបៀបក្នុងការអភ័យទោស នៅពេលអ្នកស្អប់នរណាម្នាក់ឡើយ។ 

អ្នកក៏អាចនិយាយដើមពួកគេ ទៅមិត្តភក្តិរបស់អ្នក រហូតដល់គ្មានទីបញ្ចប់ ហើយប្រសិនបើពួកគេ មកនៅចំពោះមុខអ្នក កំហឹងរបស់អ្នកនឹងគ្មានដែនកំណត់ឡើយ។

♍️ Virgo (Aug 23 – Sep 22)

អ្នកឲ្យតម្លៃចំពោះការច្នៃប្រឌិត និងភាពខ្នះខ្នែងរបស់អ្នក ចំពោះជីវិតច្រើនពេក ដើម្បីកុំឲ្យអ្នកដទៃរំខានអ្នក។ 

ប៉ុន្តែនៅតែមាននរណាម្នាក់ ដែលអាចធ្វើឲ្យអ្នកភ័យ ឬខឹង នៅពេលដែលពួកគេធ្វើ អ្នកគ្រាន់តែមិនអើពើនឹងពួកគេ ដូចជាមនុស្សដែលមានទេពកោសល្យ ពូកែក្នុងការ មិនអើពើ។ 

អ្នកនឹងមានអាកប្បកិរិយាដូចជា មើលមិនឃើញពួកគេ បើទោះបីអ្នក នៅជុំវិញខ្លួនពួកគេក៏ដោយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកមានតុល្យភាពច្បាស់ក្នុងជីវិត ហើយមិនស្អប់នរណាម្នាក់ដោយងាយទេ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ ពិតជាអាចធ្វើអ្វីដាក់អ្នក ក្នុងផ្លូវខុស អ្នកក៏មិនអាចទប់កំហឹងបានឡើយ។ 

អ្នកត្រូវបានគេស្គាល់ថា មានមិត្តភក្តិច្រើន ហើយអ្នកនឹងមិនស្ទាក់ស្ទើរ ក្នុងការកាត់ផ្តាច់អ្នកណាម្នាក់ ចេញពីជីវិតរបស់អ្នកទេ ប្រសិនបើពួកគេធ្វើអាក្រក់ជាមួយអ្នក ព្រោះអ្នកដឹងថា មានមនុស្សអាចជំនួសពួកគេបាន ដោយងាយ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកត្រូវបានគេដឹងថា ស្មោះត្រង់យ៉ាងខ្លាំងបំផុត។ បើអ្នកពិតជាស្អប់នរណាម្នាក់ អ្នកសុខចិត្តប្រាប់គេជាមុន ហើយឈានដល់ការនិយាយ ជាមួយគេដោយផ្ទាល់។ អ្នកមិនមែនជាមនុស្សដែលខិតខំប្រឹងប្រែង ដើម្បីឲ្យមានភាពថ្លៃថ្នូរ ឬត្រឹមត្រូវខាងនយោបាយ ឬចូលចិត្តភាពស្និទ្ធស្នាលក្លែងក្លាយ ក្នុងសង្គមឡើយ។ 

អ្នកនឹងនិយាយដោយត្រង់ៗ នៅនឹងមុខ ហើយនេះក៏ជួយសន្សំពេលវេលារបស់អ្នករាល់គ្នាផងដែរ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកមានភាពចាស់ទុំពេក ដែលដឹងថាការស្អប់នរណាម្នាក់ គ្រាន់តែបំផ្លាញចិត្តរបស់អ្នក មិនមែនការបំផ្លាញពួកគេនោះទេ ដូច្នេះអ្នកជៀសវាង ការខឹង ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន។ 

ប៉ុន្តែប្រសិនបើនរណាម្នាក់ អាចចូលក្នុងបញ្ជីស្អប់របស់អ្នកហើយ អ្នកគ្រាន់តែព្យាយាមជៀសវាង ការនៅក្បែរពួកគេប៉ុណ្ណោះ។ 

អ្នកនឹងមិនទៅកម្មវិធីរបស់ពួកគេ ក៏មិនអញ្ជើញពួកគេ មកកន្លែងរបស់អ្នកដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកឲ្យតម្លៃពេលវេលារបស់អ្នកណាស់ ទើបមិនងាយវិនិយោគ ក្នុងការស្អប់នរណាម្នាក់ឡើយ។ ប៉ុន្តែប្រសិនបើមាននរណាម្នាក់ ធ្វើអាក្រក់មកលើអ្នក ដោយអយុត្តិធម៌ អ្នកក៏នឹងមិនអត់ឱន ចំពោះភាពអយុត្តិធម៌នោះដែរ។ 

អ្នកនឹងប្រាប់គេជាមុនថា អ្នកមានបញ្ហាជាមួយពួកគេ ហើយនឹងបន្តដំណើរជីវិតរបស់អ្នក ដោយគ្មានរូបពួកគេ ចាប់ពីពេលនេះ។

♒️ Aquarius (Jan 20 – Feb 18)

អ្នកមិនឆើតឆាយដូចតារានិករផ្សេងទៀត នៅពេលនិយាយអំពីការស្អប់ខ្ពើមរបស់អ្នក ប៉ុន្តែនេះមិនមានន័យថា អ្នកមិនស្អប់អ្នកណានោះទេ។ នៅពេលអ្នកស្អប់នរណាម្នាក់ អ្នកទំនងជារក្សាវាទុកដោយខ្លួនឯង។ ប៉ុន្តែប្រសិនបើនរណាម្នាក់ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអាកប្បកិរិយារបស់អ្នក ពួកគេពិតជាអាចកត់សម្គាល់ ពីការផ្លាស់ប្តូរបន្តិចបន្តួច នៅពេលអ្នកនៅក្បែរ មនុស្សដែលអ្នកស្អប់។

♓️ Pisces (Feb 19 – Mar 20)

អ្នកអាចប្រើកលល្បិចច្រើន នៅពេលអ្នកស្អប់នរណាម្នាក់។ អ្នកនឹងមិនអនុញ្ញាតឲ្យការស្អប់ខ្ពើមរបស់អ្នក បង្ហាញនៅក្នុងអាកប្បកិរិយារបស់អ្នកឡើយ។ អ្នកនឹងគួរសមចំពោះពួកគេនៅពីមុខ។ អ្នកនឹងដើរលេងជាមួយពួកគេ ហើយនិយាយរឿងកំប្លែងជាមួយពួកគេតាមធម្មតា។ 

ហើយពួកគេក៏មិនអាចដឹង ថាអ្នកស្អប់ពួកគេឡើយ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T