មិនធម្មតា! Pique តាមស្មើកំណត់ត្រាមួយរបស់ Carlos ក្រោយជួយ Barca យកឈ្នះ Dynamo Kyiv យប់មិញ

//s9.kh1.co/fa/fa427d884a5851073eed4e60e55824819b724556.jpg
កីទ្បា

 ២១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Pique តាមស្មើកំណត់ត្រាមួយរបស់ Carlos ក្រោយជួយ Barca យកឈ្នះ Dunamo Kyiv យប់មិញ។

អឺរ៉ុប៖ ខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique តាមស្មើកំណត់ត្រារបស់វីរបុរសក្រុមអធិរាជស Real Madrid លោក Roberto Carlos ក្នុងនាមជាខ្សែការពាររកគ្រាប់បាល់បានច្រើនបំផុត នៅក្នុងក្របខណ្ឌ ​Champions League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pique
Pique

ពិតណាស់ ក្រុម Barca បានយកឈ្នះលើក្រុម Dynamo Kyiv ទាំងប្រផុតប្រផើយ ១ ទល់នឹង ០ ដែលរកបានដោយខ្សែការពារសញ្ជាតិអេស្ប៉ាញ Pique នៅនាទី៣៥ និងជាគ្រាប់ទី ១៦របស់គេ នៅក្នុងការប្រកួតក្របខណ្ឌ Champions League គឺស្មើនឹងចំនួនគ្រាប់បាល់របស់លោក Carlos ដែរ។

ក្រុម Barca 
ក្រុម Barca 

គួរបញ្ជាក់ថា ប្រធានក្រុមរូបនេះ រកបានចំនួន ៥៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមបានចំនួន ១៧លើក ពីការបង្ហាញខ្លួនក្រុមធំ ​Barca សរុបចំនួន ៦២៧ប្រកួត៕

ប្រភពtribuna

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T