បន្ទាប់រឿងអាស្រូវរបស់ Kim Seon So ចប់ មាននារីម្នាក់បានទម្លាយទង្វើអាក្រក់របស់តារាប្រុសម្នាក់ទៀត

//s9.kh1.co/41/4186e551141ce0f69e1793c25998e94cd5e95283.png
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់កើតរឿងអាស្រូវទៅលើ តារាប្រុស Kim Seon Ho មិនទាន់ចប់ផង មាននារីម្នាក់ទម្លាយពីតារាប្រុសម្នាក់ទៀតថាធ្វើទង្វើអាក្រក់លើសនឹងទៅទៀត។

កម្សាន្ត៖ រឿងរ៉ាវអាស្រូវរបស់ Actor K ដែលជាតារាប្រុស Kim Seon Ho និងអតីតមិត្តស្រីដែលកំពុងតែក្ដៅគគុកនៅកូរ៉េបានបញ្ចប់ទៅមិនទាន់ស្ងាត់ផង ស្រាប់តែមាននារីម្នាក់មិនបង្ហាញអត្តសញ្ញាណចេញមុខបង្ហោះសារទៅលើបណ្ដាញអ៉ិនធើណែតទម្លាយទង្វើរបស់ Actor L ដែលជាតារាប្រុសមួយរូបទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពបានឲ្យដឹងថា នារីអាថកំបាំងរូបនោះបានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងទៅលើនាងដែលស្រដៀងទៅនឹងរឿងអាស្រូវរបស់តារាប្រុស Kim Seon Ho និងអតីតមិត្តស្រីដែរ ប៉ុន្ដែតារាប្រុសដែលនាងចោទប្រកាន់នេះបានធ្វើទង្វើលើសពីអាក្រក់ទៅលើនាងទៅទៀត។ 

Actor L
Actor L

នារីដែលអះអាងថាជាជនរងគ្រោះដោយសារទង្វើរបស់ Actor L នោះបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា៖

បន្ទាប់ពីខ្ញុំដឹងរឿងដែលកំពុងផ្ទុះមួយនេះហេីយ, ខ្ញុំចង់សរសេរសារមួយនេះដេីម្បីប្រាប់មហាជនពីទង្វេីដ៏អាក្រក់របស់គេនៅក្នុងវិស័យសិល្បះនេះ ហេីយម្នាក់នោះគឺពិតជាអាក្រក់ជាង Actor K ទៅទៀត ។ កាលពី ៦ ឆ្នាំមុនខ្ញុំបានទាក់ទងគ្នាជាមួយគេ ។ ខ្ញុំក៏មានផ្ទៃពោះ ដោយសារតែខ្ញុំជាសិស្សមហាវិទ្យាល័យ វាជារឿងដ៏ពិបាកបំផុតក្នុងការចិញ្ចឹមកូននៅវ័យក្មេងបែបនេះ ។ ដោយសារតែខ្ញុំមិនមានលុយគ្រប់គ្រាន់ក្នុងការយកកូនចេញ ហេីយវាជារឿងខុសច្បាប់នៅពេលនោះ។ ខ្ញុំក៏បាននិយាយប្រាប់ទៅមិត្តប្រុសរបស់ខ្ញុំ (L) ដេីម្បីជូនខ្ញុំទៅយកកូនចេញ បន្ទាប់ពីគេដឹងថាខ្ញុំមានផ្ទៃពោះ គេក៏បានកាត់ផ្តាច់ទំនាក់ទំងជាមួយខ្ញុំភ្លាមៗ រួចហោះទៅក្រៅប្រទេសបាត់។

នារីរងគ្រោះ

ខ្ញុំបានទាក់ទងទៅបងថ្លៃរបស់គេដែលជាតារាចម្រៀងនៅប្រទេសជប៉ុន ដោយខ្ញុំប្រាប់ពីរឿងទាំងមូលរួចសុំជំនួយពីគេ ប៉ុន្តែបងថ្លៃរបស់គេនិយាយថានេះជារឿងអ្នកទាំងពីរ ។ ជាចុងក្រោយ actor L មិនដែលទាក់ទងមកខ្ញុំតហូតមកដល់ថ្ងៃនេះ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត ជាពិសេសអាណិតទារកក្នុងផ្ទៃដោយខ្ញុំមិនមានលុយគ្រប់គ្រាន់ក្នុងការចិញ្ចឹម ខ្ញុំក៏ខ្ចីលុយពីមិត្តភក្តិដេីម្បីយកចេញដោយខ្ញុំបានអោយមិត្តភ្តិបន្លំជាមិត្តប្រុសរបសខ្ញុំទេីបគ្រូពេទ្យអាចយកកូនចេញបាន។

នារីរងគ្រោះ

មិនតែប៉ុណ្ណោះនាងបានបន្ថែមថា នាងបានរក្សារឿងនេះទុកក្នុងចិត្តអស់រយៈពេល៦ឆ្នាំមកហើយ នាងគ្រាន់តែចង់បានពាក្យសំុំទោសនិងទំនួលខុសត្រូវពី តារាសម្ដែងប្រុសរូបនោះប៉ុណ្ណោះ។ នាងបានបន្ដថា តារាប្រុសនោះបានរៀបការកាលពីឆ្នាំមុន ហើយនាងក៏បានទម្លាយរឿងរបស់នាងប្រាប់ទៅកាន់ប្រពន្ធរបស់តារាប្រុសរូបនោះតាមរយៈ Instagram ដែរ ប៉ុន្ដែខាងប្រពន្ធនោះបានសួររកសំបុត្រពេទ្រនិងព្យាយាមចង់ផ្ញើលុយកាក់ឲ្យនាងទៅវិញ ហើយរហូតមកដល់បច្ចុប្បន្ននេះនាងមិនទាន់ទទួលបានការសុំទោសនៅឡើយ៕

ប្រភព៖ K-Pop World

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T