កំពត ៖ អ្នកធ្វើដំណើរតាមរថយន្ដកាមរី ចំនួន៤នាក់ ក្នុងចំណោម ៧នាក់ បានរងរបួស ធ្ងន់ស្រាល ក្នុងនោះមានក្មេងម្នាក់ ក្រោយពី ពួកគេបានជួបគ្រោះថ្នាក់ចរាចរ ដោយសារ តែរថយន្ដដែលពួកគេជិះបានបុករថយន្ដលុច្ស ស៊ីស ៤៧០ ដែលកំពុងធ្វើដំណើរ ចុះមកពី លើភ្នំបូកគោ ហើយបត់នៅផ្លូវបំបែក កាល ពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវបំបែកចុះ ពីលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្ដកំពត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ នោះ មានរថយន្ដលុច្សស៊ីសមួយគ្រឿង ស៊េរី៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-4549 បើកដោយលោកថាម ស៊ុន អាយុ ៤៣ឆ្នាំ រស់នៅម្ដុំផ្សារដេប៉ូ ក្នុងខណ្ឌទួល គោក បានធ្វើដំណើរចុះពីលើភ្នំបូកគោ ពេល ដល់ផ្លូវបំបែក ក៏បានបត់ រថយន្ដចូលទៅហូប បាយ ស្រាប់តែពេលនោះ រថយន្ដកាមរី មួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-6685 ដែលធ្វើដំណើរក្នុងទិសដៅពីខេត្ដតាកែវ ឆ្ពោះទៅក្រុង ព្រះសីហនុ មកដល់ក៏បានបុក គ្នាពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដកាមរី ក្រឡាប់ផ្ងាជើងឡើងលើ ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីរថយន្ដ កាមរី បានក្រឡាប់ផ្ងារជើងបណ្ដាលឱ្យអ្នក ជិះនៅក្នុងរថយន្ដចំនួន៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងនោះមាន ក្មេងប្រុសម្នាក់ ប៉ុន្ដែជនរងគ្រោះទាំងនេះ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីអត្ដ សញ្ញាណនៅឡើយទេ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀត ថា រថយន្ដទាំងពីរគ្រឿង ដែលរងការខូច ខាតទាំងសងខាង ត្រូវបានសមត្ថកិច្ចយក ទៅ រក្សាទុកដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ខណៈដែលជនរងគ្រោះដែលរងរបួសធ្ងន់ ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]