ក្រោយរួចផុតទារុណកម្មពីឪពុក ពេលនេះ Britney Spears ដឹកដៃគូដណ្ដឹងវ័យក្មេងទៅមើល វិមានម្លៃ ១៦,៥ លានដុល្លារ

//s9.kh1.co/c6/c6c53a3ba6adca7ea87e3483e860832823a54100.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ឡើងដូចឋានសួគ៌ វិមានតម្លៃ១៦,៥ដុល្លារ ដែល Britney Spears និងគូដណ្ដឹងគ្រងនឹងទិញ។

បរទេស៖ ពិតណាស់ Britney Spears បានរស់នៅជាច្រើនឆ្នាំនៅឯវិមាននៅ Thousand Oaks រដ្ឋ California ។ ផ្ទះរបស់នាង ក៏ធំទូលាយនិងមានបំពាក់បរិក្ខាយ៉ាងពេញលេញ ប៉ុន្តែវាបានរក្សានូវអនុស្សាវរីយ៍ដ៏ក្រៀមក្រំជាច្រើន នៅពេលដែលនាងត្រូវបាន ឪពុកបង្កើតរបស់នាងចាត់ទុកធ្វើទារណ្ឌកម្មដូចអ្នកបម្រើ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីនាង ត្រូវបានដោះលែងពីការគ្រប់គ្រងការពាររបស់ឪពុកនាងហើយ Britney សម្រេចចិត្តលក់ផ្ទះនេះដើម្បីផ្លាស់ទៅកន្លែងថ្មី។ ជាមួយគ្នានេះ តារាPopរូបនេះ ក៏ចង់ស្វែងរកផ្ទះថ្មីសម្រាប់នាងនិង Sam Asghari បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា។

ជាក់ស្ដែង តារាចម្រៀង Britney Spears និងគូដណ្តឹងរបស់នាង ត្រូវបានគេប្រទះឃើញទៅមើលវិមានដ៏ស្រស់ស្អាតតម្លៃ ១៦,៥ លានដុល្លារ នៅឯ Hidden Hills រដ្ឋ California នៅថ្ងៃទី ១៩ ខែតុលាកន្លងទៅនេះ ។ 

គួរបញ្ជាក់ថា វិមាននេះមានទទឹង ៨ ហិកតា ដូចជា oasis នៅលើភ្នំជាមួយនឹងទេសភាពដ៏អស្ចារ្យដែលអាចមើលឃើញភ្នំនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ផ្ទះនេះត្រូវបានសាងសង់លើផ្ទៃដីជិត ២០០០ ម៉ែត្រការ៉េ រួមទាំងបន្ទប់គេង ៧ បន្ទប់ទឹក ១៣ បន្ទប់មើលកុនបន្ទប់កម្សាន្ត បន្ទប់ស្រា កន្លែងហាត់ប្រាណស្ប៉ាជាដើម។ លើសពីនេះ វិមានទាំងមូលមានរចនាបទដ៏ប្រណិតអស្ចារ្យ ដែលជាន្លែងរស់នៅដ៏ល្អសម្រាប់គ្រួសារសិល្បករ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម​៖

Britney និង គូដណ្ដឹង
Britney និង គូដណ្ដឹង
ឡាន Britney និង គូដណ្ដឹង
ឡាន Britney និង គូដណ្ដឹង
គូដណ្ដឹង Britney
គូដណ្ដឹង Britney
វិមាន ដែល Britney ទៅមើល
វិមាន ដែល Britney ទៅមើល
វិមាន ដែល Britney ទៅមើល
វិមាន ដែល Britney ទៅមើល
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T