កាន់តែក្តៅ! លោក ហួយ យ៉ាឡេង ចេញមុខរិះគន់អ្នកដែលជាន់ពន្លិចដល់សិល្បៈខ្មែរ

//s9.kh1.co/b7/b75c1bd94b3bd5d111aa5626feb9a56c00d847a1.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

លោក ហួយ យ៉ាឡេង បានធ្វើនិយាយរិះគន់ដល់មនុស្សមួយចំនួនដែលតែងតែវាយប្រហារដល់សិល្បៈខ្មែរបែបជាន់ពន្លិច មិនមែនបែបស្ថាបនា។

ភ្នំពេញ៖​ កាលពីថ្មីៗនេះ​ អ្នកដឹកនាំរឿង និងតារាសម្តែងដ៏ល្បីឈ្មោះ លោក ហួយ យ៉ាឡេង បានធ្វើនិយាយរិះគន់ដល់មនុស្សមួយចំនួនដែលតែងតែវាយប្រហារដល់សិល្បៈខ្មែរបែបជាន់ពន្លិច មិនមែនដើម្បីស្ថាបនា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយយោងតាមគណនីហ្វេសប៊ុករបស់លោក បានសរសេរបញ្ជាក់ពីទស្សនៈរបស់លោកទៅកាន់មនុស្សដែលជាន់ពន្លិចដល់វិស័យសិល្បៈថា៖

ខ្ញុំមានមិត្តក្នុងហ្វេសប៊ុកជិត៥០០០នាក់
ខ្ញុំមានអ្នកFollow ៣៦០០០នាក់
ខ្ញុំមានអ្នកគាំទ្រភាពយន្តខ្ញុំជិត១០ម៉ឺននាក់
ខ្ញុំរំភើបព្រោះពួកគាត់សុទ្ធតែជាបុគ្គលល្អជួយជាតិ
មិនដែលនាំរឿងអវិជ្ជមានក្នុងសង្គមមកប្រព្រឹត្តឡើយ
ខ្ញុំជឿជាក់ថានៅមានច្រើនទៀត១៦លាននាក់ដែលខ្ញុំមិនទាន់បានស្គាល់
អ្នកដែលរិះគន់ថាខ្មែរបែបនេះសិល្បៈខ្មែរបែបនេះខ្មែរមិនទៅមុខ ខ្ញុំជឿថាពួកគាត់មិនមែនខ្មែរពិតប្រាកដទេ
បើខ្មែរពិតប្រាកដមានតែរិះគន់ស្ថាបនាមិនរិះគន់បែបជាន់ពន្លិចនោះទេ
បើផ្នែកណាខ្សោយផ្នែកណាខុសគឺគេស្វែងរកប្រភពនិងជួយណែនាំ
ដាច់ខាតគេមិននិយាយថាជារួមថាខ្មែរអន់ទេ
ខ្មែរត្រូវតែខ្លាំងខ្មែរត្រូវតែទៅមុខខ្មែរត្រូវតែរីកចម្រើន
ជនណាខុសផ្នែកណាខុសសូមនិយាយអោយចំជននោះផ្នែកនោះកុំយកទ្រឹស្តីត្រី១កន្រ្តកស្អុយ១ស្អុយទាំងអស់ទៀតអី
រួមគ្នាដើម្បីអភិវឌ្ឍន៍ជាតិ រួមគ្នាក្លាយជាបុគ្គលល្អជួជាតិទាំងអស់គ្នា







ហួយ យ៉ាឡេង

សូមចូលទស្សនារូបភាពខាងក្រោម៖

ហួយ យ៉ាឡេង
ហួយ យ៉ាឡេង
ហួយ យ៉ាឡេង
ហួយ យ៉ាឡេង
ហួយ យ៉ាឡេង
ហួយ យ៉ាឡេង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T