នៅតែខ្លាំង! Sane ស៊ុត២គ្រាប់ម្នាក់ឯង ខណៈ Bayern លត់ Benfica ដល់ក្នុងដី៤-០ (មានវីដេអូ)

//s9.kh1.co/6a/6a43502f16dc9f6e7395272c971afc4230f12367.jpg
កីទ្បា

 ២១-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

នៅតែខ្លាំង! Sane ស៊ុត២គ្រាប់ម្នាក់ឯង ខណៈ Bayern លត់ Benfica ដល់ក្នុងដី៤-០ (មានវីដេអូ)

UCL៖ ខ្សែប្រយុទ្ធ Leroy Sane រួមជាមួយដៃគូ​កីឡាករ Robert Lewandowski បានចាប់ដៃគ្នា យក៣ពិន្ទុ ជូនក្លិប Bayern Munich ក្នុងជំនួបវគ្គជម្រុះក្នុងពូល ព្រឹត្តិការណ៍ Champions League កាលពីយប់មិញ ទល់នឹងក្រុម Benfica ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=634,h=423,q=100/32/32a6518e1a0e5b4d046e8856adfda3a076fb5a16.png

សម្រាប់ការប្រកួតនេះ សង្កេតឃើញថា Sane បានបង្ហាញទម្រង់យ៉ាងលេចធ្លោ ដោយរូបគេ រកបាន២គ្រាប់ម្នាក់ឯង តាមរយៈការស៊ុតហ្វ្រីឃីគ នៅនាទីទី៧០ និង១គ្រាប់ទៀតនៅនាទីទី៨៤។ មិនត្រឹមតែប៉ុណ្ណោះ​ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ រូបនេះ ក៏បាន Assist ១គ្រាប់ឲ្យ Lewandowski បញ្ចប់ទីនៅនាទីទី៨២ផងដែរ ដោយឡែក១គ្រាប់ទៀត ជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធក្រុមម្ចាស់ផ្ទះ កីឡាករ Everton Soares នៅនាទីទី៨០។

https://s9.kh1.co/__image/w=639,h=426,q=100/a2/a2a61d26d4b5658eb2fe8a0f5f24dd4cca4a014b.png

គួរបញ្ជាក់ដែរថា តាមរយៈជ័យជម្នះនេះ Bayern បានបន្តឈរកំពូលតារាងពូល E មាន៩ពិន្ទុ ឆ្លងកាត់ ៣ប្រកួត មិនដែលចាញ់ តាមពីក្រោយ ដោយក្រុមលេខ២ Benfica មាន៤ពិន្ទុ ឈរពីលើក្រុម Barcelona ១ពិន្ទុ ខណៈក្រុម Dynamo Kyiv ឈរបាតតារាង មានត្រឹម១ពិន្ទុ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T