អ្នកណាហ្វេន Squid Game ខ្លះ? ទៅលេង៤កន្លែងនេះទៅ បើចង់មានអារម្មណ៍ថាដូចនៅក្នុងរឿងពិតៗ

//s9.kh1.co/79/799e1a480b1d2080aa734a031d990baffad1547c.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១២ល្ងាច · ២ ឆ្នាំមុន

តើអ្នកមានគម្រោងទៅលេងកន្លែងទាំងនេះទេ? ៤ កន្លែងនេះ ដែលអ្នកត្រូវទៅលេងនៅកូរ៉េខាងត្បូង ប្រសិនបើអ្នកចង់មានអារម្មណ៍ថាដូចនៅក្នុងរឿង Squid Game ពិតៗ

កូរ៉េខាងត្បូង ៖ ពិតណាស់ រឿង K-Drama ស៊េរីរឿងរបស់ Netflix គឺរឿង Squid Game ពិតជារឿងដ៏ល្បីល្បាញយ៉ាងខ្លាំង ធ្វើឲ្យរដ្ឋាភិបាលមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងប្រែក្លាយទីតាំងដែលត្រូវបានគេប្រើ និងរៀបរាប់នៅក្នុង K-Drama មួយនេះ ទៅជាកន្លែងដែលអ្នកអាចទស្សនាអាចទៅលេង និងធ្វើឲ្យមានអារម្មណ៍ដូចនៅក្នុងរឿង Squid Game

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ The Korea Herald បានរាយការណ៍ថា រដ្ឋាភិបាលក្នុងតំបន់កំពុងផ្សព្វផ្សាយតំបន់មួយចំនួននៅក្នុងទីក្រុងរបស់ពួកគេ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីជោគជ័យដ៏ធំធេងរបស់រឿង Squid Game

ខាងក្រោមនេះ គឺជាកន្លែងទាំង ៤ ដែលអ្នកអាចទៅទស្សនានៅកូរ៉េខាងត្បូង ដែលបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ជ្រាបច្បាស់ សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម​ ៖

១. សួនកម្សាន្ត Wolmi Theme Park

សួនកម្សាន្ត Wolmi មានទីតាំងស្ថិតនៅលើកោះ Wolmido នៅ Incheon នៅក្នុងវគ្គទី ២ នៃរឿង Squid Game ត្រង់ឈុតដែល Jang Deok Su បានជួបជាមួយសមាជិកក្រុមរបស់លោក នៅក្នុងឧទ្យានកម្សាន្តមួយនេះ។​

Jang Deok Su ជួបជាមួយសមាជិកក្រុមរបស់លោក
Jang Deok Su ជួបជាមួយសមាជិកក្រុមរបស់លោក

នៅក្នុងជីវិតពិតសួនកម្សាន្ត Wolmi គឺជាកន្លែងដែលមានទីតាំងល្អជាងគេ ដែលអ្នកអាចទស្សនាឧទ្យានកម្សាន្តនេះយ៉ាងស្ងាត់ស្ងៀម ក្នុងអំឡុងពេលមួយសប្តាហ៍ ហើយការចូលទៅសួនកម្សាន្តនេះ គឺមិនគិតថ្លៃទេ ប៉ុន្តែអ្នកត្រូវបង់ប្រាក់ដើម្បីជិះឧបករណ៍ផ្សេងៗ។

  សួនកម្សាន្ត Wolmi
  សួនកម្សាន្ត Wolmi

២. សាលាបឋមសិក្សា Kyodong

សាលាបឋមសិក្សា Kyodong មានទីតាំងនៅទីក្រុង Seoul សាលានេះត្រូវបានបើកនៅឆ្នាំ ១៨៩៤ ហើយវាគឺជាសាលាបឋមសិក្សាចំណាស់ជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូងសាលាបឋមសិក្សា Kyodong ត្រូវបានគេប្រើនៅក្នុងការប្រកួតបើកឆាកនៃរឿង Squid Game នៅក្នុងឈុតដំបូងនៃរឿង K-Drama ត្រង់ពេលដែល Seong Gi Hun បានលេងល្បែងកំសាន្ដរបស់ក្មេងៗជាមួយក្មេងប្រុសដទៃទៀត ដែលមកពីតំបន់របស់លោក។

សាលាបឋមសិក្សា Kyodong
សាលាបឋមសិក្សា Kyodong
ឈុតនៅក្នុងរឿង Squid Game
ឈុតនៅក្នុងរឿង Squid Game

៣. កោះ Deokjeok និងកោះ Guleop

កោះដែលត្រូវបានប្រើនៅក្នុងរឿង Squid Game គឺកោះ Seongap នៅ Incheon ក្នុងនោះ កោះ SeongapK គឺជាដីឯកជន ដូច្នេះវាមិនបើកទូលាយដល់អ្នកទេសចរទេ ទោះយ៉ាងណាអ្នកទេសចរក៏នៅតែអាចទៅលេងកោះ កោះ Deokjeok និងកោះ Guleop ដែលនៅជិតខាង ព្រោះកោះទាំងនេះមានឆ្នេរសមុទ្រស្រស់ស្អាត ហើយកោះ Deokjeok ថែមទាំងរៀបចំមហោស្រពតន្រ្តីរៀងរាល់រដូវក្តៅថែមទៀត។

  ឈុតនៅក្នុងរឿង Squid Game
  ឈុតនៅក្នុងរឿង Squid Game
កោះ Deokjeok
កោះ Deokjeok

៤. កោះ Jeju

ខណៈពេលដែលកោះ Jeju មិនលេចឡើងក្នុងរឿង Squid Game មែន​ តែកោះនេះក៏ត្រូវបានគេលើកឡើងដែរ ដោយ Kang Sae Byeok បានរៀបរាប់នៅក្នុងភាគទី ៦ ថា នាងនឹងទៅលេងកោះ Jeju ប្រសិនបើនាងឈ្នះប្រាក់រង្វាន់ ព្រោះកោះនេះវាមើលទៅស្អាតប្លែក។

Kang Sae Byeok
Kang Sae Byeok

ជាការពិត កោះ Jeju ពិតជាស្រស់ស្អាតដូចដែល Kang Sae Byeok បានគិត នៅពេលទស្សនាកោះនេះ អ្នកអាចមើលឃើញភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត រណ្តៅភ្នំភ្លើង និងឧទ្យានកម្សាន្តមនុស្សពេញវ័យ NSFW ដែលមានឈ្មោះថា Loveland ផងដែរ៕

  កោះ Jeju
  កោះ Jeju
ភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង
ភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T