អារ៉ាប៊ីសាអូឌីត បង្ហាញគម្រោងសាងសង់សួនកម្សាន្តដ៏ធំលើទឹក

//s9.kh1.co/47/471af8d10201170a004fe5f291c30c09e4d48077.jpg
សង្គម

 ២១-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មានបំណងទាក់ទាញភ្ញៀវទេសចរចំនួន១០០លាននាក់ជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៣០ខាងមុខនេះ

អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញគម្រោងនៃការសាងសង់សួនកម្សាន្តអណ្ដែតទឹកមួយឈ្មោះថា “The Rig” និងមានទំហំ១,៦លានហ្វីការ៉េនៅលើនៅលើអណ្ដូងប្រេងមួយ ដែលមានឧបករណ៍ជិះកម្សាន្តរទេះភ្លើង កីឡាប្រើកម្លាំង និងទោងរំអិលទឹកជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា គម្រោងដ៏ធំនេះ រួមបញ្ជូលសណ្ឋាគារចំនួនបី និងភោជនីយដ្ឋានចំនួន១១ កន្លែងប្រគុំតន្ត្រី អាងហែលទឹក និងជិះកន្ត្រក់ ឬខ្សែរ៉ត់គយគន់ទេសភាពលើផ្ទៃសមុទ្រផងដែរ។ ហើយវាត្រូវបានប្រមូលដោយធនាគារវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត ដែលទើបតែទិញនូវក្លិបបាល់ទាត់ Newcastle United ក្នុងតម្លៃប្រមាណ៤១៤,៩៣០,០០០ដុល្លារអាមេរិក ដែលក្រុមអ្នកជិះគន់បាននិយាយថា វាជាការប៉ុនប៉ង លាងសម្អាតកីឡា ដើម្បីផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ពីកំណត់ត្រាសិទ្ធិមនុស្សដ៍អាក្រក់របស់រដ្ឋាភិបាលក្រុង Riyah

យ៉ាងណាមិញ អារ៉ាប៊ីសាអូឌីតកំពុងផ្ដោតសំខាន់និងវិនិយោគយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ដែលមានបំណងទាក់ទាញភ្ញៀវទេសចរចំនួន១០០លាននាក់ជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៣០ខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T