មិនមែន Ronaldo ទេ! លោក Sholes ថាម្នាក់នេះ ជាអ្នកបញ្ចប់ទីល្អបំផុត ប្រចាំក្រុម Man UTD

//s9.kh1.co/0f/0f11e0e6fc775ca9561222707446faad21c58f90.jpg
កីទ្បា

 ២១-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

លោក Sholes ថាម្នាក់នេះ ជាអ្នកបញ្ចប់ទីល្អបំផុត ប្រចាំក្រុម Man UTD។

អឺរ៉ុប៖ អតីតកីឡាករក្រុមបិសាចក្រហម Manchester United លោក Paul Scholes បានហៅ Mason Greenwood ថាជាអ្នកបញ្ចប់ទីល្អបំផុតប្រចាំក្លិប ជាងខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo និង​ Edinson Cavani ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Greenwood 
Greenwood 

លោក Scholes បានប្រាប់ BT Sport ថា៖

ខ្ញុំគិតថាគាត់ (Greenwood) ជាអ្នកបញ្ចប់ទីល្អបំផុត​ប្រចាំក្លិប។ គាត់អាចស៊ុតបានទាំងស្ដាំទាំងឆ្វេង ប្រកបដោយថាមពល។ ខ្ញុំនៅតែគិតថា គាត់កំពុងលេងនៅទីតាំងត្រឹមត្រូវ។ ខ្ញុំមិនយល់ថាគាត់ លេងជាខ្សែប្រយុទ្ធកណ្ដាលនោះទេ។ គាត់មានល្បឿន ក៏ដូចជាបច្ចេកទេសល្អ។ គាត់ជាខ្សែប្រយុទ្ធល្អជាងខ្ញុំទៅទៀត ខ្ញុំគិតថាគាត់ជាអ្នកបញ្ចប់ទីល្អបំផុតម្នាក់។

លោក Scholes 
Greenwood 
Greenwood 

ជាការពិតណាស់ Greenwood ចាប់ផ្ដើមរដូវកាលនេះបានល្អមែនទែន ដោយរកបាន៣គ្រាប់ ក្នុងចំណោម៣ប្រកួតដំបូង នៅក្របខណ្ឌ Premier League ហើយក្នុងជំនួបដែល Man United ចាញ់ Leicester City ថ្មីៗនេះ ក្នុងលទ្ធផល ៤ ទល់នឹង ២  រូបគេក៏រួមចំណែកបានមួយគ្រាប់ផងដែរ៕

ប្រភពmanchestereveningnews

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T