Yeonwoo អតីតសមាជិក Momoland ស្រក់ភ្នែកក្រោយសារភាពរឿងលាក់ក្នុងចិត្តជាយូរ

//s9.kh1.co/88/8816ff8373a151d981ac62f827781bc8caf237f2.png
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អតីតសមាជិកក្រុម Momoland រូបនេះ ទម្លាយរឿងដែលខ្លួនតែងតែមានអារម្មណ៍មិនស្រួលក្នុងចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកម៉ាត់ៗតែម្ដង។

កម្សាន្ត៖ អតីតសមាជិកក្រុម Momoland ដែលមានប្រជាប្រិយភាពល្បីល្បាញនិងមានសម្រស់ស្រស់ស្អាត  Yeonwoo មិនត្រឹមតែជាតារា Kpop នោះទេ នាងមានទេពកោសល្យជាតារាសម្ដែងថែមទៀតផង។ Yeonwoo តែងតែទទួលបានការស្រលាញ់ពីអ្នកគាំទ្រជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yeonwoo
Yeonwoo

ថ្មីៗនេះ នាងបានចូលរួមកម្មវិធីកម្សាន្ត Law Of The Jungle ដែលធ្វើឲ្យនាងមានឪកាសបង្ហាញនូវរឿងក្នុងចិត្តរបស់នាង។ មហាជនបានចាប់អារម្មណ៍ជាខ្លាំងទៅលើវគ្គមួយនៃកម្មវិធីនេះ ត្រង់កន្លែងដែល Yeonwoo សារភាពរឿងដែលនាងតែងតែលាក់ក្នុងចិត្តប្រាប់រហូតដល់ស្រក់ទឹកភ្នែក។ 

Yeonwoo
Yeonwoo

ទោះបីជា Yeonwoo មានអ្នកគាំទ្រស្រលាញ់ចូលចិត្តក៏ដោយ នាងតែងតែលេបទុក្ខកង្វល់មករហូត។ នាងបានសារភាពពីគំនិតដែលនាងគិតមកខ្លួនឯងថា៖ 

ខ្ញុំធ្លាប់បានហ្វឹកហាត់សម្ដែងនៅក្នុងក្រុមហ៊ុនមួយ ប៉ុន្ដែខ្ញុំត្រូវគេរើសយកទៅក្នុងក្រុមហ៊ុនដែលខ្ញុំនៅបច្ចុប្បន្ននេះ។ ខ្ញុំធ្លាប់អន់ខ្លាំង មិនថាតែរាំឬច្រៀងដែលធ្វើឲ្យខ្ញុំព្រួយខ្លាចនឹងរៀនពីវា។ ប៉ុន្ដែខ្ញុំនៅតែចង់ធ្វើវា ខ្ញុំចង់ធ្វើវាទៀតពីព្រោះតែខ្ញុំអន់ ហើយវាធ្វើឲ្យខ្ញុំមានទទួលខុសត្រូវ។ មិនមែនខ្ញុំចេះតែគិតខ្លួនថាសមត្ថភាពអន់ជាងគេ ព្រោះតែខ្ញុំគ្មានទេពកោសល្យ វាគ្រាន់តែថាខ្ញុំគិតថាខ្លួនឯងអាចធ្វើបានល្អជាងនោះ។ 

Yeonwoo
Yeonwoo
Yeonwoo

បន្ទាប់ពីនិយាយមិនទាន់ចប់ស្រួលបួលផង Yeonwoo ក៏អួលដើមក ស្រក់ទឹកភ្នែកតែម្ដង ពីព្រោះតែកន្លងមកនាងតែងតែមានអារម្មណ៍ពិបាកក្នុងខ្លួន។ ជាពិសេស នាងតែងតែគិតថាខ្លួនឯងជាតារា Kpop ម្នាក់ដែលសមត្ថភាពអន់ជាងគេ។ ទោះបីជាយ៉ាងណាក៏ដោយនាងបានត្រឹមតែគិតប៉ុណ្ណោះ ព្រោះបច្ចុប្បន្ន Yeonwoo ប្រលោកអាជីពជាតារាសម្ដែងវិញម្ដង៕ 

Yeonwoo
Yeonwoo

ប្រភព៖ Koreaboo

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T