UCL៖ Chelsea បានឡើងទៅឈរលេខ២ ក្នុងពូល H ព្រឹត្តិការណ៍ Champions League ក្រោយលត់ក្រុមភ្ញៀវ Malmö យ៉ាងចាស់ដៃ នៅទឹកដី Stamford Bridge កាលពីយប់មិញ ដោយលទ្ធផល៤ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់៤គ្រាប់របស់ ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ធ្វើបានដោយកីឡាករ ៣រូបផ្សេងគ្នា ក្នុងនោះ ខ្សែការពារ Adreas Christensen និង ខ្សែបម្រើ Kai Havertz រកបានម្នាក់១គ្រាប់ ខណៈខ្សែបម្រើសញ្ជាតិអ៊ីតាលី Jorginho ស៊ុតបាល់ពិន័យ១១ម៉ែត្រ បាន២គ្រាប់ម្នាក់ឯង។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់ Chelsea នឹងត្រូវជួប Malmö សាជាថ្មីម្ដងទៀតនៅទឹកដីកីឡដ្ឋាន Eleda Stadion ប្រទេសស៊ុយអែត ដែលជាការប្រកូតជម្រុះក្នុងពូលជុំទី៤៕
បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖