ចិនរងការរិះគន់ខ្លាំង ក្រោយលួចចម្លងរឿង Squid Game ហើយឱ្យឈ្មោះថា....

//s9.kh1.co/c6/c6ce448974d9f11cb641662161634388baba6c41.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចិនរងការរិះគន់ ក្រោយកុបពី រឿង Squid Game ហើយដាក់ឈ្មោះថា....

កូរ៉េខាងត្បូង៖ ខ្សែភាពយន្តដ៏ល្បីរបស់កូរ៉េខាងត្បូង Squid Game បានល្បីរន្ទឺពាសពេញពិភពលោក ដែលជាជោគជ័យមួយកម្រនឹងមានផលិតកម្មអាស៊ីណាមួយសម្រេចបានណាស់។ ជាមួយសមិទ្ធផលដ៏អស្ចារ្យសម្រេចបានដោយផលិតកម្មផលិតភាពយន្តរបស់កូរ៉េ K-Drama រឿង Squid Game ដែលទាក់ទងនឹងការលេងល្បែងនេះ បានផ្ទុះកក្រើកពេញពិភពលោកតែម្តង។ មិនថាជាហ្គេមឬល្បែង ដូចជា Dalgona ឬ ហ្គេមណាមួយ តាមរយៈបណ្តាញ Netflix បានបញ្ជ្រាបរឿងនេះ ក្នុងប្រទេសជាច្រើនក្នុងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ មានព័ត៍មានលេចឡើងថា មានប្រទេសមួយបាននឹងកំពុងរងការរិះគន់ប្រតិកម្មតបយ៉ាងខ្លាំងចំពោះការលួចចម្លងខ្សែភាពយន្តនេះ ពោលគឺប្រទេសចិន។

តាមប្រភពព័ត៍មាន បានរាយការណ៍ថា ប្រទេសចិនគ្រោងកម្មវិធីចម្រុះថ្មីមួយដែលគេឱ្យឈ្មោះថា Squid Victory នាពេលណាមួយ ក្នុងឆ្នាំ២០២២ ខាងមុខនេះ។  ដោយបានបញ្ចេញដំបូងនៅលើកម្មវិធី Youku របស់ចិន រូបភាព Poster មានលក្ខណៈស្រដៀងគ្នាទាំង ពុម្ភអក្សរ រូបរាង និង ពណ៍។

លើសពីនេះថែមទៀត ក្រៅពីប្រហាក់គ្នាទៅខ្សែរឿង Squid Game របស់កូរ៉េហើយនោះ កម្មវិធីរបស់ចិនមួយនេះ ក៏មានហ្គេមដែលទាក់ទងនឹងក្មេងៗផងដែរ។ កម្មវិធីនឹងឱ្យបេក្ខជនចូលរួមប្រកួតជាមួយបេក្ខជនផ្សេងទៀត ក្នុងហ្គេមផ្សេងគ្នា ដោយយកតម្រាប់ពីល្បែងដែលក្មេងជនជាតិចិនលេង យកមកដាក់កម្មវិធីនោះ។

ចំពោះព័ត៍មាននេះ កំពុងតែទទួលរងប្រតិកម្មពីអ្នកប្រើប្រាស់បណ្តាញសង្គម​កូរ៉េ និងចិន ដោយសារតែគំនិតកេងចំណេញពីចិន។

ក្នុងនោះ ប្រទេសចិន មិនត្រឹមតែហាមឃាត់រាល់ផលិតកម្មដែលទាក់ទងនឹង K-Pop និង K-Drama ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ធ្លាប់រិះគន់ពីភាពជោគជ័យរបស់ Squid Game ផងដែរ ដោយបញ្ជាក់ថាពួកគេនឹងមិនផលិតរឿងនេះឡើយ ដោយសារវាបង្ហាញពី សារធាតុដ៏ងងឹតនៃធម្មជាតិរបស់មនុស្ស៕

ប្រភព៖ koreaboo

Squid Game
Squid Game
ឈុតមួយក្នុងរឿង Squid Game
ឈុតមួយក្នុងរឿង Squid Game
Squid Game
Squid Game
Squid Game Vs Squid Victory
Squid Game Vs Squid Victory
Squid Victory​ របស់ចិន
Squid Victory​ របស់ចិន
Squid Game Vs Squid Victory
Squid Game Vs Squid Victory
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T