តើហ្វេនរបស់ Apple គិតយ៉ាងណា ពេលដឹងថា MacBook Pro ថ្មីមានក្បាលឆក?

//s9.kh1.co/1c/1c30de28e591d8000ad6a271434c7c33de39a146.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Apple បានកាត់គែមទុកមួយចំរៀកនៅផ្នែកខាងលើអេក្រង់ ដើម្បីដាក់កាមេរ៉ាខាងមុខកម្រិត1080p។

បរទេស៖ ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញកុំព្យូទ័រយួរដៃ MacBook Pro ថ្មីទំហំ14អ៊ីញនិង16អ៊ីញ នៅក្នុងសប្ដាហ៍នេះ។ បន្ថែមលើការរចនាថ្មីនិងបន្ទះឈីប M1 Pro និង M1 Max ដ៏មានអនុភាព MacBook ថ្មីនេះមានលក្ខណៈពិសេសបន្ថែមមកជាមួយផងដែរ ដែលផ្ដល់នូវភាពហួសចិត្ត គឺស្នាមឆកនៅលើផ្ទៃអេក្រង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការកាត់គែមសល់មួយចំរៀកផ្នែកខាងលើអេក្រង់នៃឧបករណ៍គឺមានប្រជាប្រិយភាព ដែលត្រូវបានគេហៅថា ថ្ងាសឆកនោះឯង។ iPhone X គឺជាទូរសព្ទដំបូងគេរបស់ Apple កាលពីឆ្នាំ2017 ដែលមានថ្ងាសឆក ខណៈវាជាទូរសព្ទដែលមានផ្ទៃអេក្រង់លាតដល់គែមផងដែរ។

ដូចគ្នានឹង iPhone ដែរ កុំព្យូទ័រយួរដៃ MacBook Pro ទំហំ14អ៊ីញនិង16អ៊ីញថ្មីមានបន្ទះបង្ហាញអេក្រង់លាតពេញ។ ជាលទ្ធផល ក្រុមហ៊ុន Apple បានកាត់គែមទុកមួយចំរៀកនៅផ្នែកខាងលើអេក្រង់ ដើម្បីដាក់កាមេរ៉ាខាងមុខកម្រិត1080p។ ជាការពិត អ្នកប្រើប្រាស់មួយចំនួនហាក់ដូចជាមិនពេញចិត្ត នឹងស្នាមឆកនៅលើ Mac នោះទេ ខណៈអ្នកខ្លះយល់ស្របជាមួយ Apple។ មិនថាអ្នកចូលចិត្តឬមិនពេញចិត្ត គេអាចមើលឃើញថា ស្នាមឆកនេះអាចនឹងមកដល់លើកុំព្យូទ័រ Mac ផ្សេងទៀត នាពេលអនាគត៕

MacBook Pro ថ្មីមានថ្ងាសឆក
MacBook Pro ថ្មីមានថ្ងាសឆក

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T