មានអ្វីដែល Lisa ធ្វើមិនបាន? មិនត្រឹមតែអ្នកតំណាង​ ពេលនេះក្លាយជាអ្នករចនាម៉ូតទៀត

//s9.kh1.co/9d/9da0c7b48d0785b10270a23a879cda6035990ff2.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

MAC Cosmetics បានប្រកាសពីផលិតផលថ្មី ដែលរចនាឡើងដោយ Lisa សមាជិកក្រុម BLACKPINK ផ្ទាល់

កូរ៉េខាងត្បូង ៖ ក្រុមហ៊ុនផលិតគ្រឿងសំអាងកាណាដា និងម៉ាកថែរក្សាសម្ផស្សដ៏ល្បីល្បាញម៉ាក MAC Cosmetics ឬត្រូវបានគេស្គាល់ថា M · A · C បានប្រកាសថា Lisa សមាជិកក្រុម BLACKPINK បានរចនាការផលិតផលថ្មីមួយសម្រាប់ម៉ាក់របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា MAC Cosmetics ត្រូវបានបង្កើតឡើងនៅទីក្រុង Toronto ក្នុងឆ្នាំ ១៩៨៤ ដោយ Frank Toskan និង Frank Angelo ហើយបានក្លាយជាម៉ាក់ដ៏ល្បីល្បាញ នៅក្នុងឧស្សាហកម្មគ្រឿងសំអាង និងចាប់តាំងពីឆ្នាំ ១៩៩៦ មកក្រុមហ៊ុនបានរីកចម្រើនទូទាំងពិភពលោក និងមានទីស្នាក់ការកណ្តាលនៅទីក្រុង New York ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Estée Lauder Companies

Lisa
Lisa

ទន្ទឹមនឹងនោះកាលពីឆ្នាំមុន Lisa បានក្លាយជាឯកអគ្គរាជទូតទូទាំងពិភពលោក សម្រាប់គ្រឿងសំអាងម៉ាក MAC នេះ និងជាតារា K-Pop ដំបូងគេ ដែលទទួលបានមុខងារនេះ ក្រោយទេពកោសល្យ និងភាពក្លាហានដែលគ្មានគូប្រៀបរបស់ Lisa ធ្វើឱ្យនាងក្លាយជាអ្នកតំណាងដ៏ល្អបំផុតមួយរូប។

រចនាដោយ Lisa និងបង្កើតឡើងដោយ M·A·C ផ្តាច់មុខសម្រាប់អ្នក បង្ហាញពីផលិតផលដែល Lisa ចូលចិត្តទាំងអស់ បូករួមទាំងផលិតផលថ្មីៗដែលបំផុសគំនិត ដោយអ្វីដែលតារាស្រីរូបណេះចូលចិត្តបំផុត រួមជាមួយនឹងការរចនាដំបូងបង្អស់របស់ @lalalalisa នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

MAC Cosmetics
Lisa
Lisa
Lisa
Lisa

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T