ថាម៉េច? ទោះធ្លាប់ជាដៃគូយល់ចិត្តនៅលើទីលាន តែជើងចាស់រូបនេះថា Messi មិនមែនជាកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយទេ

//s9.kh1.co/5f/5f0212ff4093582f9512664420d091820a1fd39e.jpg
កីទ្បា

 ២១-តុលា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ទោះធ្លាប់ជាដៃគូយល់ចិត្តនៅលើទីលាន តែលោក Henry ថា Messi មិនមែនជាកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយទេ

បរទេស៖ កីឡាករ Lionel Messi ត្រូវបានអតីតមិត្តរួមក្រុមនៅ Barcelona លោក Thierry Henry បដិសេធមិនជ្រើសរើស នៅពេលគេសួរថា តើកីឡាកររូបណាដែលជាដៃគូល្អបំផុតរបស់លោកកំលុងពេលលេងជាមួយគ្នានៅក្នុងក្រុម។ ខណៈពួកគេទាំង ២ ធ្លាប់ជាមិត្តរួមក្រុមនឹងគ្នានៅទឹកដី Camp Nou ចន្លោះឆ្នាំ ២០០៧ ដល់ ២០១០, ក្នុងនោះពួកគេធ្លាប់បានឈ្នះពាន La Liga ២ លើក, Champions League ១ លើក និងពានរង្វាន់មួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Thierry Henry និង Lionel Messi 
  លោក Thierry Henry និង Lionel Messi 

ទោះបីជាយ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធសញ្ជាតិ បារាំង មិនបានគិតថា Messi ជាដៃគូដ៏យល់ចិត្តរបស់ខ្លួននៅលើទីលាននោះទេ, ផ្ទុយទៅវិញ អ្នកដែលគាត់គិតថាជាកីឡាករល្អបំផុត និងជាដៃគូល្អបំផុតនៅលើទីលាន នោះគឺលោក Dennis Bergkamp ដែលជាមិត្តរួមក្រុមនឹងគ្នានៅ Arsenal។ ខណៈពួកគេធ្លាប់បានលេងជាមួយគ្នាចំនួន ៧ ឆ្នាំ ពោលគឺចន្លោះពីឆ្នាំ ១៩៩៩ ដល់ ២០០៦។

  លោក Thierry Henry និងលោក Dennis Bergkamp
  លោក Thierry Henry និងលោក Dennis Bergkamp

នៅពេលអ្នករៀបចំកម្មវិធីម្នាក់ដែលមានឈ្មោះថា Kate Abdo សួរទៅកាន់លោក Henry ថា៖

តើកីឡាកររូបណាដែលអ្នកធ្លាប់លេងជាមួយ ហើយគិតថារូបគេជាកីឡាករល្អបំផុត?

អ្នករៀបចំកម្មវិធី Kate Abdo
  លោក Thierry Henry
  លោក Thierry Henry

លោក Henry ក៏បានឆ្លើយដោយមិនស្ទាក់ស្ទើរទៅវិញថា៖

បាទគឺលោក Dennis Bergkamp, មិនមែនជា Lionel Messi ទេ៕

  លោក Thierry Henry

ប្រភពMirror

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T