សម្រាលកូនភ្លោះ ម៉ាក់ៗគួរ​ដឹងបញ្ហា ៤ យ៉ាងនេះ!

//s9.kh1.co/1e/1ef69b6fc93fd864335695b5bb7152bfe5006438.jpg
យល់ដឹង

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស្រីយើង​​ដឹង​ស្រាប់​ហើយ​ថា ការ​ពពោះ និង​ការ​សម្រាល​កូន​មួយៗ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ទើប​ឆ្លង​ផុត

ស្រីយើង​​ដឹង​ស្រាប់​ហើយ​ថា ការ​ពពោះ និង​ការ​សម្រាល​កូន​មួយៗ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ទើប​ឆ្លង​ផុត ចុះ​ទម្រាំ​ម៉ាក់ៗ​ដែល​ពពោះ​កូន​ភ្លោះ​ទៀត។ ជា​ការ​ពិត អ្នក​ជំនាញ​ចាត់​ទុក​ការ​ពពោះ​កូន​ភ្លោះ​ជា​វិបត្តិ​មួយ ព្រោះ​ម្ដាយ និង​គភ៌​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ទាំង​ពេល​ពពោះ និង​ពេល​សម្រាល​កូន​ភ្លោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនាថ្ងៃសម្រាលកូន ចុចត្រង់នេះ

តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ពពោះ​កូន​ភ្លោះ ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​សុខភាព​ម្ដាយ និង​គភ៌ បើ​ប្រៀប​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូន​តែ​មួយ។ លើស​ពី​នេះ ម៉ាក់ៗ​ពពោះ​កូន​ភ្លោះ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជា​និច្ច ដើម្បី​ចៀស​ផុត​ពី​ផល​ពិបាក​អំឡុង​ពេល​ពពោះ​ដូច​ជា ម្ដាយ​ស្លេក​ស្លាំង កូន​សម្រាល​មុន​ខែ ឬ​កូន​មិន​គ្រប់​គីឡូ​ជាដើម។

ផល​ពិបាក​អំឡុង​ពេល​សម្រាល​កូន​ភ្លោះ

– វិបត្តិ​នៃ​ការ​កន្ត្រាក់​ស្បូន
– ការ​លូន​ទង​សុក​មក​ក្រៅ​មុន​ពេល​កូន​សម្រាល​ចេញ
– ការ​ធ្លាក់​ឈាម​ខ្លាំង
– ស្ហុក​ កូន​ចុះ​ដំណាល​គ្នា ទាម​ទារ​ការ​វះកាត់​ជា​បន្ទាន់។

ដើម្បី​ទប់​ស្កាត់​បញ្ហា​ខាង​លើ​កើត​ឡើង​ពេល​សម្រាល​កូន​ភ្លោះ ម៉ាក់​ៗ​គប្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ណែ​នាំ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូប មើល​ថែ​សុខភាព​ខ្លួន និង​កូន​ដោយ៖

  • ពិនិត្យ​សុខភាព​តាម​ការ​កំណត់​អំឡុង​ពេល​ពពោះ
  • មាន​របប​អាហារ​ត្រឹមត្រូវ បរិភោគ​អាហារ​សម្បូរ​ជីវជាតិ សម្បូរ​ប្រូតេអ៊ីន បន្លែ​ផ្លែឈើ ញ៉ាំ​ទឹក​ដោះ​គោ ១-២​កែវ/ថ្ងៃ
  • ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា
  • សម្រាក និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​ធ្វើ​ការងារ​ហួស​កម្លាំង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T