គ្រូតា Wenger ថាកីឡាករ Liverpool រូបនេះ ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក ពេលបច្ចុប្បន្ន

//s9.kh1.co/14/14874c410d4da53f91b32d735a33fcb83e9ce681.jpg
កីទ្បា

 ២១-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានហៅ Mohamed Salah ថាជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក។

អឺរ៉ុប៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានហៅ Mohamed Salah ថា ជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Salah 
Salah 

ពិតណាស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ ២៩ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី២គ្រាប់បន្ថែមទៀត កំលុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ដែលបានយកឈ្នះលើក្រុម ​​ Atletico Madrid ក្នុងលទ្ធផល២ ទល់នឹង ៣ និងបានធ្វើឲ្យគេក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្ដិសាស្ដ្រក្លិប ​ Liverpool ដែលរកបានគ្រាប់បាល់ចំនួន ៩ប្រកួតជាប់គ្នា។ ហើយបើគិតជារួម រដូវកាលនេះ គេស៊ុតបាន១២គ្រាប់ហើយ ក្នុងចំណោម១១ប្រកួត គិតគ្រប់កម្មវិធី។

Salah 
Salah 

លោក Wenger បានប្រាប់ ​​beIN Sport ថា៖

គាត់ជាកីឡាករលំដាប់កំពូល ហើយគាត់ពិតជាខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន ពីព្រោះគាត់រកគ្រាប់បាល់ ដែលគ្មាននរណាអាចធ្វើបានដូចគាត់។ គាត់លេងបាល់ប្រកបដោយទំនុកចិត្ដ និងភាពច្នៃប្រឌិត។

លោក Wenger

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T