វៀតណាម៖ បុរសម្នាក់ឈ្មោះថា Ho Van Lang ត្រូវបានគេដាក់រហ្ស័សនាមឲ្យថា “តាហ្សង់” ឬបុរសព្រៃភ្នំ ក្រោយពីគាត់ធ្លាប់បានរស់នៅក្នុងព្រៃមួយកន្លែងនៃខេត្ត Quang Ngai ប្រទេសវៀតណាម អស់រយៈពេលជាង៤០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងវីដេអូឯកសារមួយបានឲ្យដឹងថា កាលពីឆ្នាំ១៩៧២ ឪពុករបស់គាត់បានភៀសខ្លួនចេញពីសង្គមទំនើប នៅពេលដែលប្រពន្ធ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ ហើយក្រោយមក ការរស់នៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ដោយរស់នៅពឹងផ្អែកលើផ្លែឈើ ទឹកឃ្មុំ កណ្ដុរ ពស់ ស្វា និងកង្កែបជាដើម។ ហើយប្រហែលជា៨ឆ្នាំមុន ទាំងបីនាក់ឪពុកកូន ត្រូវបានគេជួយសង្គ្រោះ និងនាំយកទៅកាន់ភូមិមួយដែលមានមនុស្សរស់នៅ និងចាប់ផ្ដើមជីវិតថ្មីបែបទំនើបតែម្ដង។ លុះមកដល់ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ គាត់ក៏បានទទួលមរណភាព ស្ថិតក្នុងអាយុ៥២ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។
ទន្ទឹមនឹងនេះដែរ លោក Alvaro Cerezo ជាអ្នកតាមដានជីវិតរបស់ក្រុមគ្រួសារខាងលើ បាននិយាយថា៖
យ៉ាងណាមិញ មានខ្សែវីដេអូមួយ ដែលបង្ហាញឲ្យឃើញថា មុនពេលទទួលមរណភាព បុរសព្រៃភ្នំ បានឃើញពិភពលោកខាងក្រៅជាលើកដំបូង ដោយការជិះយន្ដហោះ ស្នាក់នៅក្នុងសណ្ឋាគារទំនើប ជិះទូកកម្សាន្តដើរលេងតាមសមុទ្រ ដែលធ្វើឲ្យគាត់ភាពសប្បាយរីករាយផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖