គិតដូចគាត់អត់? លោក Merson បន្ទោសលោក Solskjaer ថាមកពីលោកទើបកីឡាកររូបនេះលេងបាល់មិនកើត

//s9.kh1.co/c1/c183ddc510d2c3910c7d8a8cc50333cfbb2698b6.jpg
កីទ្បា

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Merson បន្ទោសលោក Solskjaer ថាមកពីលោកទើប Ronaldo លេងពុំសូវបានល្អ

អង់គ្លេស៖ លោក Paul Merson ជឿជាក់ថា មកពីកំហុសលោក Ole Gunnar Solskjaer ទើបកីឡាករ Cristiano Ronaldo បង្ហាញទម្រង់លេងពុំសូវបានល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ជាការពិតណាស់ Ronaldo ខកខានក្នុងការរកគ្រាប់បាល់បីប្រកួតហើយក្នុងចំណោមបួនប្រកួតនៅក្នុងព្រឹត្តិការណ៍ទាំងអស់ជាមួយក្រុមបិសាចក្រហម ហើយការធ្លាក់ចុះនៃទម្រង់លេងរបស់កីឡាករសញ្ចាតិព័រទុយកាល់ខាងលើនេះត្រូវបានគេសន្និដ្ឋានថាមកពី​ លោក Solskjaer មិនទាន់ចេះរៀបក្បួនប្រយុទ្ធឲ្យបានត្រឹមត្រូវ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

លោក Merson បាននិយាយថា៖

ខ្ញុំមិនបន្ទោសដល់ Ronaldo ទេ ព្រោះនេះជាតួនាទីរបស់លោក​ Solskjaer ដែលត្រូវរៀបចំប្រព័ន្ធលេងក្នុងក្រុមឲ្យបានល្អ។ លោក Solskjaer គួរតែប្រាប់ទៅកូនក្រុមវិញថា មិនត្រូវរំពឹងចាំតែបោះបាល់ឲ្យ Ronaldo ចាំឈរស៊ុតរហូតទេ ហើយបើលោកចង់ឲ្យ Ronaldo លេងបានល្អជាងនេះ លោកគួរតែប្តូរឲ្យ Ronaldo លេងតួនាទីចល័តវិញ រួចដាក់ឲ្យ Rashford ឬ Greenwood ជាអ្នកគាំទ្រគេនៅខាងលើវិញ ទើបគេអាចមានសាច់បាល់លេងច្រើន៕

Paul Merson

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T