ក្រោយសម្ដែងរឿង Squid Game ជីវិតតារាស្រី Jung Ho Yeon ផ្លាស់ប្ដូរទាំងស្រុង

//s9.kh1.co/db/db7a62435ee693533b3034e75b5bc09cc648ed65.png
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងស្រីទើបនឹងប្រលោកថ្មី Jung Ho Yeon បាននិយាយបើកឲ្យដឹងថា ជីវិតនាងផ្លាស់ប្ដូរកម្រិតណាក្រោយពីរឿង Squid Game ល្បីល្បាញ។

កម្សាន្ត៖ Jung Ho Yeon ចាប់ផ្ដើមចូលអាជីពជាតារាសម្ដែងដំបូងជាតួអង្គម្នាក់នៅក្នុងរឿង Squid Game ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង។ បន្ទាប់ពីរឿងនេះចាក់បញ្ចាំង ធ្វើឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញត្រឹមរយៈពេលខ្លី Ho Yeon កើនប្រជាប្រិយភាពលឿននឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jung Ho Yeon
Jung Ho Yeon

តារាស្រីរូបស្អាតរូបនេះ បានទម្លាយពីជីវិតពិតរបស់នាងប្រែប្រួលយ៉ាងណាខ្លះ ក្រោយការសម្ដែងលើកដំបូងរបស់នាងបានជោគជ័យ។ Ho Yeon បាននិយាយនៅក្នុងកម្មវិធី You Quiz On The Block ថា៖

ខ្ញុំទទួលបានការហៅទៅថតពាណិជ្ជកម្មជាច្រើន វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំត្រូវបានគេទាក់ទងមកពីប្រ៊េនស្ទើគ្រប់ម៉ាក សុទ្ទតែជាបុគ្គលដែលខ្ញុំស្គាល់។

Jung Ho Yeon
Jung Ho Yeon
Jung Ho Yeon

នាងថែមទាំងបន្ដទៀតថា​ គណនី Instagram របស់នាងកើនចំនួនអ្នកចុចតាមដានជាច្រើន បច្ចុប្បន្នមានជាង ២១លាននាក់ហើយក្នុងនោះក៏មានតារាល្បីៗដូចជា Zendaya, Drew Barrymor, The Weeknd ទៀតផង។ 

Jung Ho Yeon
Jung Ho Yeon

លើសពីនោះ Ho Yeon បាននិយាយពីភាពខុសគ្នាដាច់កាលពីពេលនាងនៅជាតារាម៉ូដែល ជីវិតការងាររបស់នាងមានឡើងមានចុះ ជួនគេហៅទៅដើរម៉ូតច្រើន ជួនកាលត្រូវគេរំសាយវិញម្ដងមួយម្ដងមួយ។ មិនតែប៉ុណ្ណោះ ពីមុនជាតារាម៉ូដែលមានពេលទំនេរច្រើនខុសដាច់ពីឥលូវក្លាយជាតារាសម្ដែងដ៏ល្បីដែលចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈ៕

Jung Ho Yeon និងពិធីករកម្មវិធី 
Jung Ho Yeon និងពិធីករកម្មវិធី 

ប្រភព៖ Soompi

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T