អត់ចូលភ្នែក! ដ្បិត Man UTD ឈ្នះមែន តែ Scholes ថា តាមទម្រង់យប់មិញ បើប៉ះក្រុម ២នេះនៅ PL ដឹងតែទក់របស់គេហើយ

//s9.kh1.co/e0/e07c9740d3e09ec643f0de1782990be9033c6eff.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ដ្បិត Man UTD ឈ្នះមែន តែ Scholes ថា តាមទម្រង់យប់មិញ បើប៉ះក្រុម Liverpool និង Man City ដឹងតែទក់របស់គេហើយ

បរទេស៖ អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United លោក Paul Scholes ហាក់មិនមានអារម្មណ៍ភ្ញាក់ផ្អើលឡើយ ជុំវិញការវាយបកយកឈ្នះរបស់ក្រុម បិសាចក្រហម ទៅលើក្រុម Atalanta នៅក្នុងការប្រកួតពានរង្វាន់ Champions League កាលពីយប់មិញ, ក្នុងនោះលោកក៏បានព្រមានទៅក្រុមចាស់របស់ខ្លួនដែរ ដោយលោកបានលើកឡើងថា តាមទម្រង់លេងយប់មិញ ពួកគេអាចនឹងពិបាកបន្តិចហើយ ប្រសិនបើពួកគេជួបជាមួយក្រុមគូប្រជែងនៅ Premier League ២ នេះ រួមមាន Liverpool និង Man City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាកររបស់ Man UTD
កីឡាកររបស់ Man UTD

នៅក្នុងការប្រកួតយប់មិញ យើងឃើញថា Man UTD ស្ទើរតែបាត់បង់ឱកាសដណ្តើមយក ៣ ពិន្ទុទៅហើយ ក្រោយនៅវគ្គទី ១ ក្រុម Atalanta បាននាំមុខក្នុងលទ្ធផល ២ ទល់នឹង ០, ប៉ុន្តែអ្វីៗបានត្រឡប់មកល្អប្រសើរឡើងវិញ ក្រោយការប្រកួតឈានចូលវគ្គទី ២ ពួកគេអាចវាយបកបាន ៣ គ្រាប់មកវិញ រហូតបញ្ចប់ការប្រកួតក្រុមរបស់លោក Ole Gunnar Solskjaer បានទទួលជ័យជម្នះក្នុងលទ្ធផល ៣ ទល់នឹង ២។

  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer

ក្រោយបញ្ចប់ការប្រកួត លោក Scholes បានប្រសាសន៍លើកឡើងពី Man UTD ប្រាប់ទៅកាន់ BT Sport យ៉ាងដូច្នេះថា៖

មុនការប្រកួតខ្ញុំពិតជារំភើបណាស់ ប៉ុន្តែនៅពេលខ្ញុំមើល Man UTD លេងនៅវគ្គទី ១ ខ្ញុំបានប្រែមិនសប្បាយចិត្តទៅវិញ ហើយខ្ញុំគិតថា បើទម្រង់លេងនៅវគ្គទី ១ បែបនេះទៅហើយ អ៊ីចឹងនៅវគ្គទី ២ ខ្ញុំនឹងមិនមើលទេ។ ខ្ញុំគិតថា ប្រសិនបើពួកគេចេះលេងជាក្រុមបានល្អជាងនេះ នោះពួកគេនឹងមិនងាយរបូតគ្រាប់បាល់ឡើយ។ នៅវគ្គទី ១ វាបានធ្វើឱ្យខ្ញុំបារម្ភខ្លាំង។ ខ្ញុំមើលទៅ ក្រុមទាំងមូលពិតជាខ្វះការសាមគ្គីគ្នាខ្លាំងណាស់, នោះហើយជាក្តីបារម្ភជាងគេសម្រាប់ខ្ញុំ។ បើបែបនេះ តើពួកគេអាចលេងជាមួយ Liverpool ទេ។... តើអ្នកអាចលេងជាមួយក្រុម Manchester City ទេ? តើអ្នកអាចលេងជាមួយក្រុមកំពូលនៅ Champions League បានទេ? ខ្ញុំមិនចង់ឮថាអ្នកជាក្រុមដែលអន់ជាងគេឡើយ ប៉ុន្តែយ៉ាងណាខ្ញុំពិតជាបារម្ភមែនទែន នៅពេលឃើញទម្រង់លេងក្នុងវគ្គទី ១៕

  លោក Paul Scholes
  លោក Paul Scholes
  លោក Paul Scholes

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T