កីឡាករឆ្នើម រូបនេះថា ខ្លួនធ្លាប់មានបំណងចង់ចាកចេញពី Man UTD ដោយសាររឿងពាន ESL

//s9.kh1.co/a4/a4c378415e76546babd47aaad83cb32185c0081c.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes ធ្លាប់ចង់ចាក​ចេញពី Manchester United កាលពីដើមឆ្នាំ២០២១

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes ត្រូវបានគេទម្លាយឲ្យដឹងថា រូបគេបានពិចារណាក្នុងការចាកចេញពីក្លិបកាលពីដើមឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីបិសាចក្រហមបានសម្រេចចិត្តចូលរួមក្នុងការប្រកួតពានរង្វាន់ European Super League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Bruno Fernandes   
   កីឡាករ Bruno Fernandes   

ជាការពិតណាស់ Man Utd ជា ក្លិបមួយក្នុងចំណោមក្លិបទាំង១២ដែលបានឯកភាពក្នុងការចូលរួមប្រកួតពានរង្វាន់ ESL ប៉ុន្តែ ក្រោយទទួលរង់នូវការរិះគន់ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក ក្លិបក៏បានសម្រេចចិត្តដកខ្លួនមិនចូលរួមការប្រកួតវិញ។

ក្លិប Manchester United
ក្លិប Manchester United

បើយោងទៅតាមការចុះផ្សាយរបស់កាសែត The Atheltic បានលើកឡើងថា Bruno ជា សមាជិកម្នាក់នៅក្នុងក្រុមដែលជំទាស់ដាច់ខាតមិនពេញចិត្តក្នុងការចូលរួមលេងពាន ESL កាលពីខែមេសាកន្លងទៅ រហូតមានកូនចិត្តមួយគិតថា នឹងសំណូមពរទៅថ្នាក់លើដើម្បីចាកចេញពីកីឡដ្ឋាន Old Trafford។ រូបគេពិតជាខឹងសម៉្បាមែនទែនចំពោះការសម្រេចចិត្តរបស់ក្លិបពីព្រោះគេគិតថា វាផ្ទុយទៅនឹងគោលការណ៍របស់ក្រុម និង អ្នកគាំំទ្រ៕

   កីឡាករ Bruno Fernandes   
   កីឡាករ Bruno Fernandes   

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T