លេងសក់ខ្លីទៅ ជួយឲ្យ Selena ស្រស់ស្អាតខ្លាំងឡើង បិទបាំងពីសម្រស់ធ្លាក់ចុះ

//s9.kh1.co/c3/c32c0db5ba8043f10cc83000d9c0c7e8656947b1.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗទាំងឡាយ ជាមួយនឹងការបង្ហាញខ្លួនក្នុងវីដេអូមួយ ព្រមទាំងលេងស្ទាយ៍សក់ខ្លីដែលបានបិទបាំងពីសម្រស់ធ្លាក់ចុះ

បរទេស៖ មួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រី Selena Gomez ហាក់ធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាង ទាំងរូបរាង និងស្ទាយ៍តែងខ្លួន នៅពេលបង្ហាញមុខនៅទីសាធារណៈ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះវីដេអូមួយ នៅលើ Tik Tok ដើម្បីអំពាវនាវដល់ទស្សនិកជន ជួយគាំទ្ររឿងដំបូងរបស់នាង ដោយនៅក្នុងនោះ នាងបានបង្កភាពភ្ញាក់ផ្អើល លេងស្ទាយ៍សក់ខ្លី ដែលធ្វើឲ្យសម្រស់របស់នាងមានការផ្លាស់ប្ដូរ ថែមទៀតផង។ 

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន ក៏បានគិតថា រូបសម្រស់ក្នុងវ័យ ២៩ ឆ្នាំរបស់នាង មើលទៅហាក់មិនស្រស់ស្អាតនោះទេ ប៉ុន្តែជាមួយនឹងស្ទាយ៍សក់ខ្លីមួយនេះ បានគ្របមុខរបស់នាង ជួយលាក់បាំងពីមុខ​មិនស្លីមបន្ទាប់ពីមានការឡើងទម្ងន់ ព្រមទាំងជួយបង្កើនភាពស្រស់ស្អាត​ ពោរពេញដោយភាពទាក់ទាញ ដែលធ្វើឲ្យមានមតិសរសើរពីអ្នកទស្សនាទាំងឡាយ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
ស្ទាយ៍ថ្មី របស់ Selena 
ស្ទាយ៍ថ្មី របស់ Selena 
ស្ទាយ៍ថ្មី របស់ Selena 
ស្ទាយ៍ថ្មី របស់ Selena 
ស្ទាយ៍ថ្មី របស់ Selena 
ស្ទាយ៍ថ្មី របស់ Selena 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T