អត់មាន Salah ទេ! Joe Cole ព្យាករណ៍ ថា កីឡាករពីររូបនេះនឹងមានម្នាក់ ឈ្នះស្បែកជើងមាស​ PL រដូវកាលនេះ

//s9.kh1.co/88/88b9147b1b9ea7238b86f51c1f54219a9cdfdc44.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Joe Cole គិតថា​ Romelu Lukaku និង Cristiano Ronaldo នឹងមានម្នាក់ឈ្នះស្បែកជើងមាស

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Joe Cole បានមើលរំលង Mohamed Salah និង ជឿជាក់ថា រវាង Romelu Lukaku និង Cristiano Ronaldo នឹងមានម្នាក់នឹងឈ្នះពានរង្វាន់ស្បែកជើងមាសក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Joe Cole
លោក Joe Cole

ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Salah កំពុងតែឡើងជើងខ្លាំងមែនទែន ដោយរូបគេរកបាន៧គ្រាប់ក្នុងចំណោមការប្រកួត៨លើកនៅក្របខណ្ឌ Premier League និង កំពុងឈរលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេស្មើជាមួយ Jamie Vardy របស់ Leicester City ដែលរកបាន៧គ្រាប់ដូចគ្នា។ យ៉ាងណាក្តី លោក Cole គិតថា កីឡាករសញ្ជាតិអេហ្សីបខាងលើ នឹងមិនអាចប្រជែងយកពានរង្វាន់ស្បែកជើងមាសបានឡើយនៅបញ្ចប់រដូវកាល។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

លោក Cole បាននិយាយថា៖

ខ្ញុំគិតថារវាង Lukaku និង Ronaldo នឹងមានម្នាក់ឈ្នះស្បែកជើងមាស។ ពួកគេនឹងមានម្នាក់ឈរលេខ១ និង ម្នាក់ទៀតលេខ២៕

លោក Joe Cole
កីឡាករ Romelu Lukaku និង Cristiano Ronaldo
កីឡាករ Romelu Lukaku និង Cristiano Ronaldo

ប្រភពmirror

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T