មែនអត់? លោក Agbonlahor ថាម្នាក់នេះគួរតែបានប្រាក់ឈ្នួលខ្ពស់ជាង Ronaldo

//s9.kh1.co/60/608d5b6a710d9b3c3f7ec8d68b8c445c33690682.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Agbonlahor ថាខ្សែប្រយុទ្ធម្នាក់នេះគួរបានប្រាក់ឈ្នួលខ្ពស់ជាង Ronaldo

អង់គ្លេស៖ អតីតកីឡាកររបស់ Aston Villa គឺលោក Gabriel Agbonlahor បាននិយាយថា ខ្សែប្រយុទ្ធ Mohamed Salah នៃក្លិបហង្សក្រហម Liverpool គួរតែទទួលបានប្រាក់ឈ្នួលខ្ពស់ជាង ខ្សែប្រយុទ្ធ Cristiano Ronaldo នៃក្លិប Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

មកទល់ពេលនេះ Salah បន្តរកគ្រាប់បាល់បានសរុប១២គ្រាប់ហើយសម្រាប់រដូវកាលថ្មីដោយ Liverpool ត្រូវបានគេរាយការណ៍ថាកំពុងចរចាបន្តកុងត្រាដល់កីឡាករសញ្ជាតិអេស៊ីបរូបនេះ។

ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

យ៉ាងណាមិញ ឥលូវនេះ Salah រកបានតែ២០០០០០ផោន(ស្មើនឹងប្រមាណ២៧៥០០០ដុល្លារ)ក្នុងមួយសប្តាហ៍ ខណៈដែល Ronaldo ជាកីឡាករដែលរកប្រាក់ឈ្នួលបានខ្ពស់ជាងគេនៅ Premier League គឺទទួលបានដល់ ៥០០០០០ផោន(ស្មើនឹងប្រមាណ៦៨៨០០០ដុល្លារ)ក្នុងមួយសប្តាហ៍។

ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ដោយឡែកលោក Agbonlahor បាននិយាយប្រាប់ talkSPORT ថា៖

បើខ្ញុំជា Mo Salah ខ្ញុំចង់បានប្រាក់ឈ្នួលខ្ពស់ជាងកីឡាករដែលកំពុងរកប្រាក់ឈ្នួលបានខ្ពស់ជាងគេនៅ Premier League ។ បើអ្នកមិនឲ្យខ្ញុំទេ ខ្ញុំនឹងទៅកន្លែងណាផ្សេង ខ្ញុំពិតជាសំខាន់ចំពោះ Liverpool មែនហើយបើគ្មានខ្ញុំ ក្រុមនេះមិនអាចឈ្នះពានក្នុងលីគឬ Champions League បានទេ។ ខ្ញុំគិតថា ពួកគេគួរតែផ្ដល់ប្រាក់ឈ្នួលដល់ Salah ឲ្យសមនឹងអ្វីដែលគេបានធ្វើ។ Mo salah គឺពិតជាសំខាន់ ខ្ញុំមានន័យថាគេជាកីឡាករល្អបំផុតក្នុងពិភពលោក។ គ្មានកីឡាករណាធ្វើបានដូច Salah នៅក្នុងលីគធំជាងគេក្នុងលោកនិងជាលីគដែលលំបាកជាងគេក្នុងលោកទេ យ៉ាងហោចណាស់ក៏លំបាកជាងលីគនៅអាល្លឺម៉ង់ដែរ។ បើខ្ញុំជាគេគឺខ្ញុំចង់ឲ្យក្លិបផ្ដល់ប្រាក់ឈ្នួលឲ្យខ្ញុំតាមអ្វីដែលសមគួរ ខ្ញុំមានន័យថា Ronaldo រកបាន៥០០០០០ផោន ក្នុងមួយសប្តាហ៍ អ៊ីចឹងខ្ញុំចង់បាន ៥០១០០០ផោន។

លោក Gabriel Agbonlahor
លោក Gabriel Agbonlahor
លោក Gabriel Agbonlahor

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T