កុំអីចាញ់ទៀត! មកមើលវីដេអូ Ronaldo ខោកបញ្ចូលទីចុងម៉ោងល្អដូចផ្កា ជួយឱ្យ Man UTD វាយបកយកឈ្នះ Atalanta ៣-២

//s9.kh1.co/38/382ff42910c4c631009fa472613f7790cbab626c.jpg
កីទ្បា

 ២១-តុលា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

មកមើលវីដេអូ Ronaldo ខោកបញ្ចូលទីចុងម៉ោងល្អដូចផ្កា ជួយឱ្យ Man UTD វាយបកយកឈ្នះ Atalanta ៣-២

បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ ក្រុម Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Atalanta នៅក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ តាមរយៈស្ថិតិយើងឃើញថាក្រុមទាំង ២ ពិតជាវាយសម្រុកគ្នាខ្លាំងមែនទែន ប៉ុន្តែយ៉ាងណាខាងក្រុមម្ចាស់ផ្ទះ Man UTD ហាក់មានសំណាងជាង ដោយពួកគេអាចវាយបកយកឈ្នះក្រុម Atalanta ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រោយជ័យជម្នះកាលពីយប់មិញ បានធ្វើឱ្យ Man UTD ឡើងមកឈរលើកំពូលតារាងនៃពូល F ជាបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ៣ ប្រកួត ពួកគេឈ្នះ ២ និង ចាញ់ ១ មាន៦ពិន្ទុ។ រីឯក្រុម Atalanta កំពុងឈរលេខរៀងទី ២ ក្រោយឆ្លងកាត់ ៣ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និង ចាញ់ ១ មាន ៤ ពិន្ទុនៅក្នុងដៃ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មែនទែនទៅ ខាងក្រុម Atalanta គឺមានឱកាសរកគ្រាប់បាល់ ២ គ្រាប់នាំមុខមុនទៅហើយ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Mario Pasalic នៅនាទីទី ១៥ និង កីឡាករ Merih Demiral នៅនាទីទី ២៨។ ប៉ុន្តែអ្វីត្រូវបានប្រែប្រួលមួយរំពេច ក្រោយការប្រកួតឈានចូលវគ្គទី ២, Man UTD អាចរកគ្រាប់បាល់វាយបកយកឈ្នះមកវិញបាន ៣ គ្រាប់, ខណៈ Marcus Rashford ជាអ្នកស៊ុតបញ្ចូលទីនៅនាទីទី ៥៣, Harry Maguire ស៊ុតនៅនាទីទី ៧៥ និងគ្រាប់ចុងក្រោយ Cristiano Ronaldo រកបាននៅនាទីទី ៨១៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T