គ្រូឲ្យតម្រុយហើយ! Tuchel ប្រាប់ចំៗថា Chelsea កំពុងពិភាក្សាពីការទិញយកតារាឆ្នើមរូបនេះ

//s9.kh1.co/b3/b32d39cf36a2ce156bfddbd7b8c44f366a0a0f61.jpg
កីទ្បា

 ២១-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Tuchel បង្ហើបថាក្រុមលោកកំពុងតាមទិញយកខ្សែប្រយុទ្ធម្នាក់នេះ

អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel នៃក្លិបតោខៀវ Chelsea បានបង្ហើបតម្រុយថា លោកបានពិភាក្សាជាមួយថ្នាក់លើពីការទិញយកខ្សែប្រយុទ្ធ Erling Haaland បើទោះបីជាក្រុមមានខ្សែប្រយុទ្ធ Romelu Lukaku ហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

Haaland ជាតារាវ័យក្មេងជំនាន់ក្រោយដែលត្រូវគេថានឹងស្នងតំណែងរបស់ Cristiano Ronaldo និង Lionel Messi ដោយគេរកបាន៧០គ្រាប់ក្នុងការបង្ហាញខ្លួន៦៩ប្រកួតឲ្យ Borussia Dortmund និងកំពុងក្លាយជារ៉ាដារបស់ក្លិបធំៗនៅអឺរ៉ុបដូចជា Barcelona, Real Madrid, Manchester United,Bayern Munich និង Chelsea ជាដើម។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

លោក Tuchel ដែលធ្លាប់ជាគ្រូរបស់ Dortmund បាននិយាយបញ្ជាក់ពីការទិញយក Haaland ថា៖

ពួកយើងបាននិយាយពី Haaland ពីរបីដងដែរនាពេលទីផ្សារដោះដូរកីឡាករបើកទ្វារ។ វាមើលទៅមិនអាចទៅរួចតែក៏មិនមែនថាមិនអាចទៅរួចដែរ។ ពិតណាស់ ពួកយើងតែងតែនិយាយពីគេ។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel
លោកគ្រូបង្វឹក Thomas Tuchel

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T