ភ្នំពេញ៖ ថ្មីៗនេះ កញ្ញា អាណារ៉ូស បានបង្ហើបរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើនមួយចំនួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះកញ្ញាបាននិយាយថាខ្លួននឹងមិនមានគម្រោងកែកុនសម្ភស្សទៀតនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងកិច្ចសម្ភាសជាមួយនឹងកញ្ញាយេយេ តារាសម្តែង អាណារ៉ូស បានបញ្ជាក់ថាខ្លួនគ្មានគម្រោងថាកែសម្ភស្សបន្ថែមទៀតនោះទេ កែតែប៉ុណ្ណឹងគឺឈប់ហើយ ដោយខណៈពេលនេះខ្លួនចង់រក្សាទុកបែបធម្មជាតិៗវិញម្តង ។
យ៉ាងណាមិញ ក្រៅពីរឿងទាំងនេះ រ៉ូស ក៏បានបន្ថែមទៀតថា ខែក្រោយនេះ ខ្លួនអាចនឹងចេញបទចម្រៀងថ្មីមួយបទបន្ថែមទៀតផងដែរ៕
ប្រភព៖ សិល្បៈករកម្ពុជា និងសង្គម
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖