រដ្ឋាភិបាល ​បន្ត​ផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

//s9.kh1.co/29/292a52fd9e7c8f90e246922015afd6b25b58bf45.jpg
សង្គម

 ២០-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវិដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវិដ១៩ សម្រាប់ជុំទី៧ ដែលមានរយៈពេល៣ខែទៀត គឺខែតុលា, ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។ រយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែក ផ្នែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រធាន អនុប្រធាន និងសមាជិកគណៈ កម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិ គាំពារសង្គម នាយកខុទ្ទកាល័យ អគ្គ លេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គា ធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដី សម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីសម្រេច
សេចក្តីសម្រេច
សេចក្តីសម្រេច
សេចក្តីសម្រេច
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T