ភ្នំភ្លើងមួយ​នៅជប៉ុន ផ្ទុះឡើងជះផេះនិងផ្សែង រាប់ពាន់ម៉ែត្រឡើងទៅលើ​ (មានវីដេអូ)

//s9.kh1.co/bd/bd35dd6d4476c81730ff7e48e0405e66e761e923.jpg
សង្គម

 ២០-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ភ្នំភ្លើងដែលផ្ទុះឡើងនេះ មានឈ្មោះ Aso ​ដែលជាទិសដៅទេសចរណ៍នៅលើកោះ​ Kyushu ភាគខាងត្បូងប្រទេសជប៉ុន

តូក្យូ៖ ភ្នំភ្លើងមួយបានផ្ទុះឡើង​ក្នុងប្រទេសជប៉ុន​នៅថ្ងៃពុធនេះ ដោយបានផេះ​និងផ្សែងរាប់​ពាន់ម៉ែត្រឡើងទៅលើមេឃ​ ​ជាហេតុនាំឱ្យ​អាជ្ញាធរ​ព្រមានពីការគំរាមកំហែងនៃការហូរចេញ​កម្អែលភ្នំភ្លើង ក៏ដូចជាដុំថ្ម​​ធ្លាក់ចុះ​មក។ ​នេះបើតាមប្រភពព័ត៌មាន Retuers។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្នំភ្លើង Aso
ភ្នំភ្លើង Aso

ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ភ្នំភ្លើងដែលផ្ទុះឡើងនេះ មានឈ្មោះ Aso ​ដែលជាទិសដៅទេសចរណ៍នៅលើកោះ​ Kyushu ភាគខាងត្បូងប្រទេសជប៉ុន​ ហើយបាន​ជះផេះ​ឡើងទៅលើកម្ពស់ ៣.៥គីឡូម៉ែត្រ ​ខណៈពេល​ផ្ទុះឡើងនៅប្រហែលម៉ោង ១១ៈ៤៣ នាទីព្រឹក។

ភ្នំភ្លើង Aso
ភ្នំភ្លើង Aso

គួរជម្រាបដែរថា ភ្នំភ្លើង​ Aso ​ធ្លាប់បានផ្ទុះម្តងក្នុងកម្រិតស្រាល​កាលពីឆ្នាំ ២០១៩ ខណៈគ្រោះមហន្តរាយភ្នំភ្លើងដ៏អាក្រក់បំផុតរបស់ជប៉ុន ក្នុងរយៈពេលជិត ៩០ឆ្នាំ បាន​ឆក់យកជីវិតមនុស្ស ៦៣នាក់ នៅលើភ្នំ​ Ontake កាលពីខែកញ្ញាឆ្នាំ ២០១៤៕

ភ្នំភ្លើង Aso
ភ្នំភ្លើង Aso
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T