បញ្ហាតូចៗដែលធ្វើឲ្យស្នេហា តារានិករនីមួយៗ បែកបាក់

//s9.kh1.co/db/db9ca58f685fd2316479a977bb8d3607429e73b3.jpeg
យុវវ័យ

 ២៣-តុលា-២០២១ ៦ល្ងាច · ២ ឆ្នាំមុន

មកដឹងពីបញ្ហាមួយចំនួន ដែលជាមូលហេតុនៃការបែកបាក់ស្នេហារបស់អ្នកខាងក្រោមនេះ!

យល់ដឹង៖ បញ្ហាក្នុងទំនាក់ទំនង គឺជាព្រឹត្តិការណ៍ដ៏តានតឹង ដែលអាចនាំឲ្យដៃគូនីមួយៗ បែកបាក់គ្នាបាន។ វាអាចជាការខូចចិត្ត ប៉ុន្តែមានហេតុផលត្រឹមត្រូវជាច្រើន ដែលអ្នកអាចចែកផ្លូវគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពី បញ្ហាតូចៗដែលធ្វើឲ្យស្នេហា តារានិករនីមួយៗបែកបាក់ ៖

♈️ Aries (Mar 21 – Apr 19)

ការបែកបាក់របស់អ្នក គឺនៅពេលដៃគូររបស់អ្នករអ៊ូរទាំ ឬឈ្លោះប្រកែកគ្នា ទោះបីជាមិនចាំបាច់ក៏ដោយ។ ក្នុងនាមជា Aries អ្នកជាកម្មសិទ្ធិរបស់ធាតុភ្លើង ដែលធ្វើឲ្យអ្នកមិនចេះអត់ធ្មត់បន្តិច។

នៅពេលដោះស្រាយទំនាក់ទំនង អ្នកជួបការលំបាកច្រើន ដោយសារតែអ្នកខ្វះភាពអត់ធ្មត់។

♉️ Taurus (Apr 20 – May 20)

ការបែកបាក់របស់អ្នក គឺនៅពេលដែលពួកគេធ្វើខុសម្តងទៀត ដូចអតីតកាល។ វាអាចស្តាប់ទៅមិនធម្មតាទេដែល Taurus ដែលស្មោះត្រង់ និងមានការប្តេជ្ញាចិត្តច្បាស់លាស់​ ប៉ុន្តែជាអកុសលមនុស្សគ្រប់គ្នា មានគុណវិបត្តិ។ អ្នកប្រកាន់ខ្ជាប់នូវកំហុសអតីតកាលរបស់ដៃគូអ្នក ដែលជាមូលហេតុចំបង នៃការបែកគ្នារបស់អ្នកទាំងពីរ។

នៅពេលអ្នករកឃើញថាដៃគូរបស់អ្នក ធ្វើបែបបទដដែលៗអ្នកជឿថា វានឹងបំផ្លាញទំនាក់ទំនងទៅថ្ងៃមុខ។

♊️ Gemini (May 21 – Jun 20)

បញ្ហានៃការបែកបាក់របស់អ្នក គឺនៅពេលដែលដៃគូមិនយល់ច្បាស់ពីអ្នក។ ការខ្វែងគំនិតគ្នា និងការប្រឈមមុខដាក់គ្នា គឺជាអ្វីដែលអ្នកមិនចង់ជួប នៅក្នុងទំនាក់ទំនង ជាមួយដៃគូរបស់អ្នក។

ក្នុងនាមជា Gemini អ្នកមិនមែនជាមនុស្ស "អង្គុយចុះហើយនិយាយគ្នា" នោះទេ។ 

ដូច្នេះនៅពេលអ្នកទាំងពីរ មានមតិផ្ទុយគ្នា វានឹងមិនស្រួលសម្រាប់អ្នក ព្រោះអ្នកស្អប់ការដោះស្រាយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ការបែកបាក់របស់អ្នក គឺជាការផ្លាស់ប្តូរអារម្មណ៍របស់អ្នក។ ក្នុងនាមជា Cancer អ្នកគឺជាមនុស្សដែលមានអារម្មណ៍រំជួលចិត្តបំផុត ក្នុងចំណោមតារានិករ ហើយពេលខ្លះ អ្នកគ្រាន់តែចង់នៅម្នាក់ឯង។

ប្រតិកម្មងាយនឹងផ្ទុះឡើង នៅក្នុងទំនាក់ទំនងជាមួយដៃគូរបស់អ្នក។ 

នៅពេលដោះស្រាយទុក្ខព្រួយ អ្នកចូលចិត្តនៅឲ្យឆ្ងាយពីមនុស្សគ្រប់គ្នា ដើម្បីឲ្យជាសះស្បើយដោយខ្លួនឯង។ 

♌️ Leo (Jul 23 – Aug 22)

បញ្ហានៃការបែកបាក់របស់អ្នក គឺនៅពេលដែលដៃគូរបស់អ្នកបរាជ័យ ក្នុងការបំបាត់ភាពអត្មានិយមរបស់អ្នក។ ក្នុងនាមជា Leo អ្នកមានអត្មានិយមច្រើន។ បើឈឺចាប់ម្តង អ្នកនឹងមិនអត់ទោសឲ្យនរណាម្នាក់ឡើយ។ អ្នកអាចមានមោទនភាពចំពោះខ្លួនឯង ហើយវាមិនមែនជារឿងអវិជ្ជមានទេ ប៉ុន្តែវាបង្កើតបញ្ហាធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនងរបស់អ្នក ព្រោះអ្នកមិនអាចទទួលយក ការរិះគន់ពីអ្នកដទៃបានទេ។ 

♍️ Virgo (Aug 23 – Sep 22)

ការបែកបាក់របស់អ្នក គឺនៅពេលដែលអ្នកមានអារម្មណ៍ថា ជាមនុស្សដែលអត់តម្លៃ។ ក្នុងនាមជា Virgo អ្នកត្រូវបានគេដឹងថា ជាមនុស្សដែលល្អឥតខ្ចោះ។ អ្នកក៏អាចរើសច្រើនដែរ ប៉ុន្តែនេះមិនមានន័យថា អ្នកមិនស្រលាញ់គេទេ។ អ្នកគ្រាន់តែចង់ឲ្យអ្វីៗគ្រប់យ៉ាង ល្អឥតខ្ចោះសម្រាប់អ្នកទាំងពីរ។ អ្នកចង់ណាត់ជួបនរណាម្នាក់ ដើម្បីភាពរីកចម្រើនក្នុងជីវិត។ ហើយនៅពេលដែលអ្នករកឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់អ្នក ក្នុងការបង្កើតទំនាក់ទំនង មិនត្រូវបានគេកោតសរសើរ ​អ្នកនឹងលែងចាប់អារម្មណ៍ លើវា ដែលនេះជាមូលហេតុ ដែលធ្វើឲ្យអ្នកបែកបាក់ជាមួយពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ការបែកបាក់របស់អ្នក ដោយសារតែអ្នកបង្កើតស្តង់ដារខ្ពស់ សម្រាប់ដៃគូរបស់អ្នក និងកង្វះការទំនាក់ទំនងល្អ។ ក្នុងនាមជា Libra មានតុល្យភាពល្អចំពោះអ្វីៗគ្រប់យ៉ាង ហើយពូកែខាងទំនាក់ទំនងណាស់។

ដូច្នេះប្រសិនបើដៃគូរបស់អ្នក មិនទាក់ទងដោះស្រាយគ្នា ឬនិយាយពីបញ្ហារបស់ពួកគេ អ្នកទំនងជាធុញទ្រាន់នឹងពួកគេ។

♏️ Scorpio (Oct 23 – Nov 21)

គន្លឹះនៃការបែកបាក់របស់អ្នក គឺនៅពេលដែលអ្នកឈឺចាប់ដោយសារពួកគេ។ 

Scorpio គឺជាមនុស្សម្នាក់ ដែលស្មោះត្រង់ ងប់ងល់ និងរ៉ូមែនទិក ក្នុងចំណោមតារានិករទាំងអស់។ អ្នកតែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យដៃគូរបស់អ្នកសប្បាយចិត្ត។

ទោះយ៉ាងណាក៏ដោយ វាបណ្តាលឲ្យមានភាពច្របូកច្របល់ នៅពេលពួកគេយកភាពស្មោះត្រង់របស់អ្នក ជាភាពងាយរងគ្រោះរបស់អ្នក។

♐️ Sagittarius (Nov 22 – Dec 21)

ការបែកបាក់របស់អ្នក គឺនៅពេលអ្នកមានការរំពឹងទុកជាក់លាក់ ពីដៃគូរបស់អ្នក តែពួកគេមិនគោរពតាម។ Sagittarius ដែលមិនចេះខ្វល់ខ្វាយច្រើន គឺពិបាកនឹងដោះស្រាយណាស់។ ពួកគេចូលចិត្តការរុករក ហើយរំពឹងចង់បានអ្វីៗជាច្រើនពីដៃគូរបស់ពួកគេ។ ប្រសិនបើពួកគេមិននៅជាមួយនរណាម្នាក់ ដែលអាចដោះស្រាយអារម្មណ៍របស់ពួកគេ ដូចការរំពឹងទុក និងការរុករករបស់ពួកគេបានទេ ពួកគេនឹងចាកចេញ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

បញ្ហានៃការបែកបាក់របស់អ្នក គឺនៅពេលដែលដៃគូរបស់អ្នក មិនមានភាពជាក់ស្តែង ហើយមិនកោតសរសើរចំពោះអ្នក។ 

Capricorn ទាំងអស់គឺ គ្រប់យ៉ាងអំពីការខិតខំធ្វើការ និងមានអាកប្បកិរិយាជាក់ស្តែង ច្បាស់លាស់ ចំពោះជីវិត។

នៅពេលដោះស្រាយរឿងស្នេហា អ្នកប្រហែលជាពិបាក នៅជាមួយដៃគូ ដែលមិនមានមូលដ្ឋានដូចអ្នក។

♒️ Aquarius (Jan 20 – Feb 18)

ការបែកបាក់របស់អ្នក គឺនៅពេលដែលដៃគូខ្វះភាពពិសេសចំពោះខ្លួនឯង។

ក្នុងនាមជា Aquarius គឺតែងមានទំនោរ ចង់ឈរចេញពីហ្វូងមនុស្ស។ អ្នកមានបុគ្គលិកលក្ខណៈពិសេស ដែលមនុស្សគ្រប់គ្នាមានការកោតសរសើរ។ ហើយប្រសិនបើដៃគូរបស់អ្នក មិនអាចធ្វើបាននោះ អ្នកយល់ថាធុញទ្រាន់នឹងនៅជាមួយពួកគេ ហើយក៏ងាយនឹងបែកគ្នា។

ដូចគ្នានេះផងដែរ វាគឺជាធម្មជាតិរបស់អ្នក ក្នុងការនៅឆ្ងាយពីអារម្មណ៍ មនុស្សដែលអ្នកស្រលាញ់ ហើយនេះក៏បណ្តាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងផងដែរ។

♓️ Pisces (Feb 19 – Mar 20)

ការបែកបាក់របស់អ្នក គឺនៅពេលដែលអ្នកមិនអាចភ្ជាប់ទំនាក់ទំនង ជាមួយដៃគូរបស់អ្នកបានល្អ។ ក្នុងនាមជា Pisces អ្នកតែងតែត្រូវបានគេមើលឃើញថា ជាមនុស្សឃ្លាតឆ្ងាយ ឬជាមនុស្សដែលមានការស្រមើស្រមៃ។ អ្នកពិបាកក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយមនុស្ស ពេលខ្លះសូម្បីតែជាមួយគូស្នេហ៍របស់អ្នកក៏ដោយ។

ប្រភព: themindsjournal

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T