Barca ទំនងបោះបង់ការចាប់អារម្មណ៍លើ Haaland ហើយងាកទៅរកម្នាក់នេះ ជំនួសវិញ

//s9.kh1.co/73/7317ab813e16f95d4f4813bedb78bd6a52c34408.jpg
កីទ្បា

 ២០-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Barca ទំនងបោះបង់ការចាប់អារម្មណ៍លើ Haaland ហើយងាកមករកម្នាក់នេះជំនួសវិញ។

អឺរ៉ុប៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹង ក្លិបអ្នកមានបុណ្យ Barcelona អាចនឹងបោះបង់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Borussia Dortmund ហើយងាកទៅរក Alexander Isak របស់ Real Sociedad ជំនួសវិញ នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Haaland 
Haaland 

ពិតណាស់ Haaland ត្រូវគេរំពឹងថានឹងចាកចេញពីក្លិប Dortmund មុនរដូវកាលថ្មី ២០២២-២០២៣ ហើយក្លិបធំៗនៅអឺរ៉ុប រួមទាំង Barcelona ជាក្លិបដែលនឹងប្រជែងគ្នា ដើម្បីចុះហត្ថលេខាយករូបគេ។

យ៉ាងណាមិញ ដោយសារតែបញ្ហហិរញ្ញវត្ថុ អាចធ្វើឲ្យក្រុមនៅតំបន់កាតាឡាន់មួយនេះ ដកខ្លួនថយ ហើយយោងតាមសារព័ត៌មាន AS បានឲ្យដឹងថា ពួកគេបានចាត់ទុក Isak ជាជម្រើសបន្ទាប់។

Isak
Isak

ទោះជាយ៉ាងណា Real Sociedad ស្ថិតក្នុងជំហររឹងមាំនៅពេលនិយាយអំពីអនាគតរបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ខណៈដែលកិច្ចសន្យារបស់គេជាមួយនឹងក្លិប មានសុពលភាពរហូតដល់ឆ្នាំ ២០២៦ឯណោះ ជាមួយនឹងតម្លៃផ្ដាច់កុងត្រាដល់ទៅ ៩០លានអឺរ៉ូ (ឬប្រមាណ ១០៤លានដុល្លារអាមេរិក)៕

Isak
Isak

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T