អុញ ដល់ថ្នាក់ហ្នឹង? Lisa និង Selena ពាក់រ៉ូបដូចគ្នា បែរជាត្រូវគេថាដូចម្ដាយកូន

//s9.kh1.co/13/13c05296290b8ef8ec19de08258a5c9d0b88cda8.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Lisa សមាជិកក្រុម BLACKPINK និង Selena Gomez ធ្លាប់ស្លៀកពាក់ដូចគ្នា ហើយធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងសម្រស់ក៏ដូចជាអាម្មណ៍ដែលទទួលបានខុសគ្នា

កូរ៉េខាងត្បូង ៖ Lisa សមាជិកក្រុម BLACKPINK និង Selena Gomez គឺមានស្រដៀងគ្នាច្រើន តាមរបៀបដែលពួកគេបានបង្ហាញ ដូចជានៅពេលពួកគេពាក់រ៉ូបដូចគ្នាជាច្រើនលើកជាដើម និងជាពិសេសគឺនៅក្នុងការបង្ហាញខ្លួនជាផ្លូវការពីរខុសពីគ្នា ក្រោយក្នុងករណីរបស់ Selena ដែលបានពាក់រ៉ូបពណ៌ផ្កាឈូក និងបានបង្ហាញខ្លួនជាភ្ញៀវកាលពីឆ្នាំមុន ក្នុងកម្មវិធី The Tonight Show របស់ Jimmy Fallon។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក Lisa  សមាជិកក្រុម BLACKPINK កាលពីមុនក៏បានស្លៀកពាក់រ៉ូបដូចគ្នានេះ នៅក្នុងការផ្សាយពាណិជ្ជកម្មសម្រាប់ HuaGuoQingru ភេសជ្ជៈ Yoghurt កាលពីឆ្នាំ ២០២០ ក្នុងនោះ យីហោចិនមួយនេះ បានឧបត្ថម្ភការសម្តែងលើកដំបូងរបស់​ Lisa ដែលតារាស្រីរូបនេះបង្ហាញខ្លួនជាគ្រូបង្វឹកក្នុងកម្មវិធី Youth With You

ទន្ទឹមនឹងនោះ រ៉ូបដែល Selena និង Lisa ពាក់នេះ គឺបានមកពីម៉ាក Miu Miu នោះគឺជារ៉ូបខ្នាតតូច ខ្លី បែបសាមញ្ញៗ និងមានពណ៌ផ្កាឈូក ក្រោមតម្លៃដល់ទៅ ២,០០០ដុល្លារ។ ថ្មីត្បិតតែ ពួកគេទាំងពីរបានពាក់រ៉ូបមួយនេះដូចគ្នា ទាំងម៉ូតនិងពណ៌ក៏ដោយ ក៏តារាស្រីទាំង ២ដួងនេះ បានបង្ហាញនូវអារម្មណ៍ខុសគ្នាផងដែរសម្រាប់អ្នកគាំទ្រ ដែលម្នាក់ប្រៀបដូចជាយុវនារីសុភាពរាបសា និងម្នាក់ជាមនុស្សចាស់ទុំ មានគំនិតជ្រៅជ្រះ។

ទោះយ៉ាងណា ក៏តារាទាំងពីរដួងនេះ បានបង្ហាញពីភាពស្រស់ស្អាត គួរឱ្យស្រឡាញ់ និងឆើតឆាយទៅតាមរបៀបរបស់ពួកគេរៀងៗខ្លួន ធ្វើឲ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតនោះទេ៕

សូមទស្សនារូបភាពខាងក្រោម ៖

 Lisa និង Selena 
Lisa និង Selena 
Lisa 
Lisa 
Lisa 
Lisa 
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T