ម្តាយគំរូ! ទោះកូនធ្វើខុស កែវ ចាន់និមល ដាច់ខាត មិនយកកូនទៅប្រៀបធៀបនឹងផ្សេង(មានវីដេអូ)

//s9.kh1.co/82/8258f55215efa424ba8f5b6cfec88015bcdba181.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

គំនិតល្អមែន ទោះកូនមានកំហុសខុសឆ្គងយ៉ាងណា ក៏អ្នកនាង កែវ ចាន់និមល មិនយកកូនស្រីទៅប្រៀបធៀបនឹងកូនអ្នកដទៃធ្វើឲ្យប៉ះពាល់អារម្មណ៍កូនដែរ។

ភ្នំពេញ៖ បច្ចុប្បន្នពិអីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល កំពុងទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបីនាងចាប់យកត្រឹមតែអាជីពមួយមុខនៅក្នុងរង្វង់សិល្បៈ។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ពិតជាទទួលបានការងារច្រើនស្ទើរមិនគួរឲ្យជឿ រហូតសឹងគ្មានពេលទំនេរដើម្បីសម្រាកក៏មាន បើតាមការសង្កេតឃើញកន្លងមក។ លើសពីនេះទៅទៀត ទោះរវល់នឹងការងារ តែនាងនៅតែអាចផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ស្វាមី និងកូនស្រីជាទីស្រលាញ់បានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ សព្វថ្ងៃអ្នកនាង កែវ ចាន់និមល កំពុងរស់នៅក្នុងផ្ទះវីឡាយ៉ាងស្កឹមស្កៃ ព្រមទាំងបានកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ពោរពេញទៅដោយស្នាមញញឹមគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ បើក្រឡេកទៅមើលកូនស្រីពិធីការិនីរូបនេះ នាងពិតជាមានមុខមាត់ស្អាត ថែមទាំងពូកែ និងឆ្លាតមិនចាញ់ប៉ាម៉ាក់ឡើយ។

ជាក់ស្ដែង ស្របពេលកូនស្រីកាន់តែធំ អ្នកនាង កែវ ចាន់និមល បានបង្ហោះវីដេអូនិយាយពីការប្រៀបធៀបកូននាង និងអ្នកដទៃ។ ដោយនាងបាននិយាយយ៉ាងដូច្នេះថា៖

ទោះបីឃើញកូនខុសឆ្គងយ៉ាងណាក៏ដោយ ខ្ញុំមិនដែលយកកូនខ្ញុំទៅប្រៀបធៀបជាមួយនឹងកូនអ្នកដទៃ មិនថាមិត្តភក្ដិ ឬបងប្អូនគាយើឡើយ។ ខ្ញុំគិតថា ការដែលយកកូនយើងទៅប្រៀបធៀបជាមួយនឹងកូនអ្នកដទៃទៀត ខ្ញុំមានអារម្មណ៍ថាកូនគាត់ មិនសូវមានភាពស្និទ្ធស្នាលជាមួយនឹងយើង ម្យ៉ាងគាត់ចាប់ផ្ដើមអន់ចិត្ត ឬតូចចិត្ត។ សំខាន់បំផុតនោះ គាត់នឹងមានអារម្មណ៍ថា មិនសូវសប្បាយចិត្ត ជាមួយនឹងបុគ្គលដែលយើងយកគាត់ទៅប្រៀបធៀបតែម្ដង៕

សម្ដីអ្នកនាង កែវ ចាន់និមល

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកនាង កែវ ចាន់និមល 
អ្នកនាង កែវ ចាន់និមល 
អ្នកនាង កែវ ចាន់និមល 
អ្នកនាង កែវ ចាន់និមល 
អ្នកនាង កែវ ចាន់និមល និងកូនស្រី 
អ្នកនាង កែវ ចាន់និមល និងកូនស្រី 
អ្នកនាង កែវ ចាន់និមល និងកូនស្រី 
អ្នកនាង កែវ ចាន់និមល និងកូនស្រី 
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមីនិងកូនស្រី 
អ្នកនាង កែវ ចាន់និមល ជាមួយស្វាមីនិងកូនស្រី 
អ្នកនាង កែវ ចាន់និមល ​
អ្នកនាង កែវ ចាន់និមល ​
កែវ ចាន់និមល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T