កម្រស្លៀកខ្លី តែពេល Lisa បញ្ចេញសាច់ម្ដងៗ ត្រូវគេមើលមិនដាក់ភ្នែក

//s9.kh1.co/81/8195f190856f163489a37234c0446bcebab5a415.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រាងកាយដ៏ល្អឥតខ្ចោះរបស់ Lisa ក្រុម BLACKPINK ដែលបានចាយរាងក្នុង បទចម្រៀងថ្មី របស់ DJ Snake កំពុងទទួលបានការចាប់អារម្មណ៍។

កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តបានជ្រាបហើយ នៅថ្ងៃទី ២២ ខែតុលាខាងមុខនេះ តារាលំដាប់បទពិភលោក DJ Snake នឹងចេញជាផ្លូវការនូវ MV «SG» ដែលបានសហការជាមួយនឹង Lisa មកពីក្រុម BLACKPINK Ozuna និង Megan Thee Stallion

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត បានធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំ ចង់ឃើញជាខ្លាំង ដែលជាសហការមួយនេះ ជាក់ស្តែងកាលពីពេលថ្មីៗនេះ DJ ដ៏ល្បីឈ្មោះរូបនេះ បានទម្លាយវីដេអូក្រោយឆាកនៃការថត MV ដែល ឃ្លីបខ្លីមួយនោះ បានក្លាយជាការចាប់អារម្មណ៍ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាមួយនឹងរូបរាងរបស់ Lisa។

ថ្វីត្បិតតែនាងមានវត្តមាននៅក្នុងផ្នែកខ្លីក៏ដោយ តែតារាស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្អួតសម្រស់របស់នាង ជាមួយនឹង ចង្កេះតូច គួបផ្សំទៅនឹង ជើងស្ដើងវែង ដែលបានធ្វើឲ្យទំហំទាំង ៣ របស់ Lisa បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរឥតឈប់ឈរតែម្តង។

យ៉ាងណាមិញ តារាចម្រៀងកើតឆ្នាំ ១៩៩៧ រូបនេះ ត្រូវបានគេស្គាល់រួចមកហើយថាជា  តារា​ K-pop ស្រី ដែលមានរាងកាយត្រូវស្តង់ដា ស្អាតល្អឥតខ្ចោះ ព្រមទាំងកម្ពស់ បានធ្វើឲ្យនាងតែងតែមានភាពទាក់ទាញ ជាពិសេសនោះ រាងដែលនារីគ្រប់រូបប្រាថ្នាគ្រប់ៗគ្នា ដូច្នេះដែរ៕

ប្រភព៖ Youtube

សូមទស្សនារូបភាពខាងក្រោម៖

Lisa 
Lisa 
Lisa 
Lisa 
Lisa ក្នុង MV
Lisa ក្នុង MV
Lisa ក្នុង MV 
Lisa ក្នុង MV 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T