ភ័យអត់គ្នាយើង? សល់មិនដល់៧សប្តាហ៍ទៀត ដល់ថ្ងៃប្រលងបាក់ឌុបហើយ

//s9.kh1.co/66/6654572c9e49c4c0ee67626c56c0acdf59dc9efd.jpg
សង្គម

 ២០-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

មុខវិជ្ជាជម្រើសឆ្នាំនេះប៉ះចំប្រវត្តិ និងផែនដី ខណ:សល់មិនដល់៧សប្តាហ៍ទៀតដល់ថ្ងៃប្រលងបាក់ឌុបហើយ

រាជធានីភ្នំពេញ÷ សល់មិនដល់ជាង៧សប្តាហ៍ទៀតផង ដំណើរការនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប សម័យប្រលងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នឹងខិតជិតចូលមកដល់ ខណ:ដែលសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀបចំសំភី ប្រុងប្រៀបត្រៀមលក្ខណ:សម្បត្តិត្រៀមខ្លួនប្រលង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសេចក្តីជម្រាបជូនលេខ ៣៨៤០/អយក.កប្រឡ បានចេញសេចក្តីជូនដំណឹង ដោយវិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ ធ្នូ ២០២១ ត្រូវបានកំណត់ដូចខាងក្រោម៖

១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ÷ ប្រវត្តិវិទ្យា

២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ផែនដី និងបរិស្ថានវិទ្យា

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូន សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T