ខ្ញុង ប្រកាស យកលុយ៥០ភាគរយ ដែលគេTranferឲ្យ បានទៅដល់៥ម៉ឺនដុល្លារ ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា

//s9.kh1.co/ef/ef3f32fb841ead133e66da1cc306902207ca220f.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្ញុង ប្រកាសបរិច្ចាគថវិកាទទួលបានពីសប្បុរសជន ៥០ ភាគរយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមនុស្សចាស់

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការិះគន់ពីមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមថា អ្នកនាង ស្រេង សុកាន់ដា​ ហៅខ្ញុង សម្តែង និងរៀបចំគម្រោងបោកប្រាស់មហាជន ក្រោមសេណារីយោរៀបចំពីគ្រូជោគជ័យ សៀវ សុផល រឿងជំពាក់បំណុលគេជាងកន្លះលានដុល្លារនោះ ស្រាប់តែនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ តារាកំប្លែងរូបនេះ បានបង្ហាញមុខបកស្រាយ និងបញ្ជាក់ការពិតជាថ្មីម្តងទៀត តាមរយៈឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅផ្ទះរបស់នាងដោយផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តាមរយៈការបកស្រាយដោយមានអ្នកកាសែតកុះករនោះ អ្នកនាង ខ្ញុង បានបញ្ជាក់ថា អ្វីដែលខ្លួនទម្លាយរឿងជំពាក់លុយគេ ជាងកន្លះលាននោះមិនមែនជាការសម្តែង ឬបោកប្រាស់មហាជនទេ នាងហ៊ានស្បថ។ ទន្ទឹមនឹងនោះដែរ តារាកំប្លែងស្រី ខ្ញុង ក៏បានលាតត្រដាងចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជន តាមរយៈ Account ABA ដោយគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលានេះ។

តាមការបញ្ជាក់របស់តារាកំប្លែងរូបនេះ អ្នកនាង ខ្ញុង បានឱ្យដឹងថា ទឹកប្រាក់ដែលទទួលបានពីសប្បុរសជន គឺមានចំនួន ៥៦៥ ៣៣.៣៧ ដុល្លារអាមេរិក ដែលលុយនេះ សុទ្ធសឹងតែបានពីការជួយពីសប្បុរសជនទាំងអស់។

លើសពីនេះទៀត អ្នកនាង ខ្ញុង ក៏បានប្រកាសជាសាធារណៈថា ទឹកប្រាក់ដែលនាងទទួលបានទាំងប៉ុន្មានខាងលើ ពីសប្បុរសជននោះ គឺនាងនឹងយកប្រាក់ទៅបរិច្ចាគចំនួន ៥០ភាគរយ ជួយដល់មន្ទីពេទ្យគន្ធបុប្ផា និងមនុស្សចាស់ជរា។ រីឯទឹកប្រាក់ ៥០ភាគរយទៀត នាងនឹងយកទៅទុកដើម្បីដោះបំណុលគេ និងធ្វើដើមទុក រកស៊ីបន្តទៀត៕

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T