ញាក់សាហាវ MV «Tie a Cherry» របស់ CL ឡូយកប់ (មានវីដេអូ)

//s9.kh1.co/7b/7b5823bc335fb9cc22812842f463139982577291.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារា Kpop ស្រីដ៏ល្បីល្បាញនៅជុំវិញពីភពលោក CL បានចេញ MV​ ត្រឡប់មកវិញជាផ្លូវការគឺ Tie a Cherry

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២០ ខែតុលា ម៉ោង ១ រសៀលនៅកូរ៉េនេះ CL បានចេញវីដេអូចម្រៀងថ្មី សម្រាប់បទចម្រៀងរបស់នាង ដែលមានចំណងជើងថា «Tie a Cherry» ហើយនៅក្នុងវីដេអូចម្រៀងនោះ CL បានបង្ហាញពីភាពឯករាជ្យ ភាពរស់រវើក និងភាពជឿជាក់របស់នាង ទាំងស្ទាយដ៏ sexy និងប្លែកៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ «Tie a Cherry» គឺជាបទចម្រៀង ដែលមាននៅក្នុង Album ទី ១ របស់ CL គឺ "ALPHA" ក៏ត្រូវបានតែង និងនិពន្ធដោយ CL រួមជាមួយនិងលោក Nick Lee ហើយលើសពីនេះវីដេអូចម្រៀងបទ «Tie a Cherry» ក៏ត្រូវបានបង្កើតឡើងដោយ Nick Walker ដែលធ្លាប់បានសហការជាមួយតន្រ្តីករល្បីៗ នៅលើពិភពលោកដូចជា Beyoncé  Billie Eilish និង Nicki Minaj ជាដើម។ 

ដូច្នេះ Album ថ្មីរបស់ CL គឺ "ALPHA" ត្រូវបានបង្កើតឡើង ដោយមានការចូលរួមពីអ្នកផលិតដ៏ល្បីៗនៅលើសកលលោក ដែលនឹងកំពុងនាំមុខគេនាពេលបច្ចុប្បន្ននេះ៕

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

CL បទ «Tie a Cherry»

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T