អីយ៉ាស់! ​តារាឆ្នើមរបស់ Man ​City រូបនេះ ថាគេចង់ទៅលេងនៅ Barcelona

//s9.kh1.co/70/70c71cfb6030bf007d1bd1fa02527d002c4b83b4.jpg
កីទ្បា

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Sterling ថា រូបគេព្រមទៅលេងនៅក្លិបនេះ តែក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Raheem Sterling ចង់ក្លាយជាកីឡាកររបស់ក្រុម Barcelona ព្រោះរូបគេចង់មានឱកាសបង្ហាញខ្លួនបានច្រើន តែទោះជាយ៉ាងណា ក្រុមគីឡូធ្ងន់របស់អេស្ប៉ាញមួយនេះ អាចមានតែលទ្ធភាពខ្ចីជើង ជាមួយនឹងជម្រើសទិញផ្ដាច់ នាចុងរដូវកាលប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sterling 
Sterling 

ជាការពិតណាស់ក្លិប Barcelona ចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ នាខែមករាខាងមុននេះ ហើយក្រុមនេះជឿជាក់ថា Sterling គឺជាជម្រើសដ៏ល្អបំផុត ខណៈពួកគេកំពុងជួបវិបត្ដិហិរញ្ញាវត្ថុ។

ទោះជាយ៉ាងណា ក្រុមរបស់លោក​​ Ronald Koeman នឹងពិបាកក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះណាស់ ដោយសារក្រុម Manchester City បានកំណត់ថ្លៃខ្លួនចំនួន៨០លានអឺរ៉ូ (ឬប្រមាណ៩៣លានដុល្លារអាមេរិក)។

Sterling 
Sterling 

គួរបញ្ជាក់ថា បច្ចុប្បន្ន Sterling ក៏បានបង្ហាញពីឆន្ទៈក្នុងចាកចេញពីទឹកដី Etihad ផងដែរ ហើយរូបគេមិនទាន់បន្ដកុងត្រាថ្មីនៅទីនេះទេ ដោយរង់ចាំស្ទាបស្ទង់មើលពីឳកាសក្នុងការបង្ហាញខ្លួនសិន៕

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T