ហេតុអីទៅ? ម្នាក់ៗ ទាំងសង្ហា ល្បី សុទ្ធពាក់ព័ន្ធរឿងអាក្រក់ទាំងនេះ

//s9.kh1.co/46/4614716252e57873242c801f577d9427b103c8e3.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ស្តាយភាពល្បីល្បាញណាស់ មួយពព្រិចភ្នែក តារាប្រុសទាំងនេះធ្លាក់ខ្លួនស្ទើរដល់បាត។

កម្សាន្ត៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មកម្សាន្តអាស៊ី ដែលបានទទួលនូវដំណឹងដ៏រន្ធត់និងមិននឹកស្មានដល់ នៅក្នុងឆ្នាំ ២០២១ នេះ។ ក្នុងនោះដែរ តារាកូរ៉េកំពុងទទួលប្រជាប្រិយភាពប៉ុន្មានដួងនេះ មានរឿងអាស្រូវស្នេហាដ៏គួឲ្យភ្ញាក់ផ្អើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាប្រុសដែលធ្វើឲ្យមានការកក្រើក ផ្ទុះពេញបណ្ដាញសង្គម មានដូចជាអតីតសមាជិកក្រុមចម្រៀង(EXO) លោក Kris Wu, Lucas, Kim Seon Ho, ដោយក្នុងចំណោមអ្នកទាំងបីសុទ្ធតែជាតារាដែលមានភាពល្បីល្បាញទទួលបានការស្រលាញ់ពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុក។

ជាការពិតណាស់ ដោយអស់ជាច្រើនខែកន្លងទៅ Kris Wu និង Lucas បានធ្វើឲ្យបណ្ដាញសង្គមមានភាពជ្រួលច្របល់ជាខ្លាំង ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងរឿងមនុស្សស្រី ដោយ Lucas មានរឿងអាស្រូវ ធ្វើស៊ីផ្លូវអារម្មណ៍ និងបោកប្រាស់នៅក្នុងទំនាក់ទំនង។ ចំណែកឯ Kris Wu ជាប់ពីបទរំលោភសេពសន្ថវៈអនីតិជន និងប្រើប្រាស់គ្រឿងញៀន។

មិនតែប៉ុណ្ណោះ ថ្មីៗនេះក៏មានរឿដ៏ក្តៅគគុកមួយទៀត ដោយ តារាសម្តែងប្រុស Kim Seon Ho បានធ្វើឲ្យមានរឿងចម្រូងចម្រាស់ និងរឿងអាស្រូវដោយការបង្ខំឲ្យនាររីម្នាក់ មាននាមជាអតីតមិត្តស្រីឲ្យរំលូតកូន ព្រមទាំងបោកប្រាស់ដោយលិខិតអាពារណ៍ពិពាណ៍ក្លែងក្លាយថែមទៀត៕

ប្រភព៖ kenh14.

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu
Kris Wu
Lucas
Lucas
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T