កំពុងល្បីសុខៗ តារាប្រុសត្រកូល kim ទាំង៣រូបនេះ ត្រូវដកចេញពីសិល្បៈព្រោះរឿងអាស្រូវ

//s9.kh1.co/04/04a886072f62fda713d1cb2e7e7fa29f024bf424.png
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យស្ដាយប្រជាប្រិយភាពរបស់តារាប្រុសត្រកូល Kim ទាំង៣រូបនេះ កំពុងតែឡើងកូតផង ស្រាប់តែត្រូវចេញពីសិល្បៈដោយសាររឿងអាស្រូវពីអតីតទៅវិញ។

កម្សាន្ត៖ អាជីពជាតារាសម្ដែង មិនមែនគ្រាន់តែមានសមត្ថភាពសម្ដែងនិងរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេ សំខាន់ជាងគេនោះគឺចរិតលក្ខណៈតែម្ដង។ សិល្បករ គឺជាបុគ្គលសាធារណៈដែលមហាជនគ្រប់គ្នាមានសិទ្ធិស្រលាញ់គាំទ្រ ហើយក៏មានសិទ្ធិទម្លាក់ពួកគេឲ្យបាត់មុខពីសិល្បៈផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សិល្បករ ដែលកាន់តែមានប្រជាប្រិយភាពខ្លាំងគឺ កាន់តែប្រឈមមុខនឹងមហាជនកាន់តែខ្លាំង បើពួកគេហ៊ានតែប្រើពាក្យសម្ដីមិនល្អឬចរិតកោងកាចតែបន្ដិចនោះ ពួកគេនឹងត្រូវមហាជនស្អប់ជាមិនខាន។ មិនតែប៉ុណ្ណោះ បើសិនតារាទាំងនោះត្រូវបានគេរកឃើញថាមានប្រវត្តិមិនល្អណាមួយនោះ​ ពួកគេនឹងត្រូវធ្លាក់ដល់បាតមួយរំពេច។

ជាក់ស្ដែង តារាប្រុសត្រកូល Kim ទាំង៣រូបនេះ ចាប់ផ្ដើមកើនប្រជាប្រិយភាពខ្លាំងភ្លាម ស្រាប់តែត្រូវគេបកអាក្រាតរឿងអាស្រូវដែលធ្វើឲ្យពួកគេគ្មានមុខក្នុងសិល្បៈតទៅទៀត។ 

១. Kim Jisoo

កាលពីខែមិនាកន្លងទៅនេះ តារាប្រុស Kim Jisoo ត្រូវដកចេញពីការថតភាពយន្ដនិងកិច្ចការងារសិល្បៈទាំងអស់ បន្ទាប់ពីត្រូវគេបកអាក្រាតពីរឿងអតីតកាលមិនល្អ។ តារាសម្ដែងរូបនេះ មានប្រវត្តិធ្លាប់ជាបងធំក្នុងសាលាដើរធ្វើបាបសិស្សក្នុងថ្នាក់ លើសពីនោះ លោកក៏ត្រូវបានគេចោទប្រកាន់ទៅលើការបំពានរាងកាយរហូតដល់ត្រូវចេញសុំទោសជាសាធារណៈ និងបាត់មុខចេញពីសិល្បៈ។

Kim Jisoo
Kim Jisoo

២. Kim Jung Hyun

តួឯកប្រុសក្នុងរឿង Mr Queen លោក Kim Jung Hyun ត្រូវបានគេដកការងារសិល្បៈនិងបាត់មុខពីវិថីកម្សាន្តតែម្ដង ព្រោះតែលោកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាមួយអតីតមិត្តស្រី Seo Jihye។ ដោយតារាសម្ដែងប្រុសនេះបានបញ្ចេញអាកប្បកិរិយាមិនល្អ និងចរិតឈ្លើយមិនសមរម្យទៅលើតារាស្រីម្នាក់។

Kim Jung Hyun
Kim Jung Hyun

៣. Kim Seon Ho

Kim Seon Ho ដែលជាតួឯកប្រុសម្នាក់កំពុងតែទទួលការគាំទ្រជាខ្លាំងពីមហាជន ស្រាប់តែត្រូវគេទម្លាយរឿងអាស្រូវមិនល្អ ដែលលោកបានបង្ខំឲ្យអតីតមិត្តស្រីខ្លួនពន្លូតកូន។ តារាសម្ដែងរូបនេះ បានចេញលិខិតសុំទោសជាសាធារណៈ ចំពោះទង្វើដែលលោកបានធ្វើពីមុន បន្ទាប់ពីលោកបានសារភាព តារាសម្ដែងរូបនេះ ត្រូវបានគេដកចេញពីការងារសិល្បៈទាំងអស់៕

 Kim Seon Ho
 Kim Seon Ho
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T