សមជាម្ចាស់មកុដមែន! ជិតដល់ថ្ងៃត្រៀមផ្ទេរតំណែង រ៉េត សារីតា បញ្ចេញសម្រស់កាន់តែស្អាត

//s9.kh1.co/bd/bddf8b26ffd5fac30945b630f364d2c8c39af429.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជិតដល់ថ្ងៃត្រៀមផ្ទេរដំណែង រ៉េត សារីតា បញ្ចេញសម្រស់កាន់តែស្រស់ស្អាត

តារាកម្សាន្ត÷ ជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូន និងអ្នកនិយមតាមដានព័ត៌មានសិល្បៈកម្សាន្ត ពិសេសប្រិយមិត្តដែលជាអ្នកស្រលាញ់ ចូលចិត្ត និងគាំទ្រវិស័យបវរកញ្ញា ប្រាកដបានជាទទួលជ្រាបរួចមកហើយថា នៅសល់មិនដល់ជាងមួយខែទៀតផង កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកចក្រវាលកម្ពុជា Miss Universe កម្ពុជាឆ្នាំ២០២១នឹងគ្រោងប្រារព្ធឡើង ដោយនឹងធ្វើការស្វែងរកម្ចាស់មកុដថ្មី ដើម្បិតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ត្រៀមជិតដល់រាត្រីនៃការផ្ទេរមកុដ ម្ចាស់មកុដបវរកញ្ញាកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ហាក់បញ្ចេញសម្រស់កាន់តែស្រស់ស្អាត ជាមួយទ្រេរមុខបែបខ្មែរដ៏ស្រស់ស្អាត អមដោយរូបថត Photo shoot ជាច្រើនសន្លឹក រហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរថាស្អាតគ្រប់ៗគ្នាតែម្តង។

សូមរំលឹកផងដែលថា ក្រោយស្វែងរកឃើញម្ចាស់មកុដពណ៌កញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២១ នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតលើកទី៧០ នៃMiss Universe ដែលគ្រោងប្រារព្ធឡើងនៅប្រទេសអុីស្រាអែល៕

ចង់ឃើញថាតើ កញ្ញា រ៉េត សារីតា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T